Koeman សារភាពថា ឱកាសឈ្នះពានរបស់ Barcelona ស្ថិតក្នុងហានិភ័យ ក្រោយស្មើរយប់មិញ

25944
  • លោក Ronald Koeman បានសារភាពថា ការប្រកួតតង់ទីពីររបស់ក្រុម Barcelona ទល់នឹងក្រុម Levante អាចធ្វើឱ្យគាត់បាត់បង់ការងាររបស់គាត់នៅ Camp Nou នៅរដូវកាលក្រោយ។
    ក្រុមកាតាឡាន់បាននាំមុខ ២-០ នៅពាក់កណ្តាលតង់ទី១ ដែលជាការប្រកួតត្រូវតែឈ្នះដើម្បីរក្សាឱកាសដណ្តើមជើងឯក LaLiga Santander ។ ប៉ុន្តែពួកគេបានភ្លាត់បានត្រឹមស្មើរ ៣ទល់នឹង៣ ប៉ុណ្ណោះ ដែលធ្វើឱ្យ Barcelona កាន់តែមានឱកាសតិចឡើងៗក្នុងការប្រជែងជើងឯកអេស្ប៉ាញនារដូវកាលនេះ។
    Koeman បាននិយាយបន្ទាប់ពីការប្រកួតថា៖ “គ្រូបង្វឹកតែងតែត្រូវបានគេសាកសួរ។ ប៉ុន្តែខ្ញុំយល់ថាបន្ទាប់ពីតង់ទីពីរមានសំណួរ។ យើងខកចិត្ត ហើយយើងឆ្ងល់ពីអ្វីដែលបានកើតឡើង។ យើងត្រូវបន្តនិងត្រៀមសម្រាប់រដូវកាលក្រោយ”។
    គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបញ្ជាក់ទៀតថា៖ “ក្នុងនាមជាគ្រូបង្វឹក អ្នកតែងតែទទួលខុសត្រូវ។ យើងបាននិយាយនៅតង់ទី១ អំពីការកែលម្អតំបន់ការការពារ និងមិនបន្ថយការប្រយុទ្ធរបស់យើង។ យើងមានសង្ឃឹមយើងបាននាំមុខ ២-០ ។ អ្នកមិនរំពឹងថានឹងស្មើរគ្នាពីទីនោះទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី