កីឡាករឆ្នើមចំនួន ៣ រូបរបស់ក្លឹបភ្នំពេញក្រោនខិតជិតផ្ទេរទៅកាន់ក្លឹប វិសាខា ជាផ្លូវការហើយ

96433
  • កីឡាករឆ្នើមចំនួន ៣ នាក់របស់ម្ចាស់ជើងឯកក្របខ័ណ្ឌ Cambodia League ៥ សម័យកាលក្លឹបភ្នំពេញក្រោនលិចលឺដំណឹងថាខិតជិតផ្ទេរទៅកាន់ក្លឹបខ្លាំង វិសាខា នៅរដូវកាល ២០១៩ ជាផ្លូវកាលហើយ ។

    Related image

    រួមមានកីឡាករ ស៊ិន កក្កដា , អ៊ុក សុវណ្ណ និង អ៊ិន សុដេវិដ ត្រូវបានលិចលឺដំណឹងថាពួកគេបានចុះកុងត្រាជាមួយក្លឹបថ្មីរួចរាល់ហើយ ប៉ុន្តែមិនត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ។

    Related image

    ពាក្យចរចាអារ៉ាមនេះត្រូវបានលិចលឺបន្ទាប់ពីការប្រកាសតែងតាំងគ្រូបង្វឹកថ្មីរបស់ក្លឹបភ្នំពេញក្រោនដែលជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ កម្ពុជា លោក Leonardo Vitorino ដោយមិនឃើញវត្តមានពួកគេទាំង ៣ នាក់នោះឡើយ ។

    Image may contain: 1 person, playing a sport and text

    ហើយគួររំលឹកផងដែរថា ក្រៅពីកីឡាកររបស់ក្លឹបភ្នំពេញក្រោនចំនួន ៣ រូបនេះខាងលើក៏នៅមានកីឡាករចំនួន ២ រូបទៀតផងដែរគឺកីឡាករ សារី ម៉ាត់ណូរ៉ូទីន និង ឆេង ម៉េង របស់ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជាក្លឹប ណាហ្គាវ៉ើល សុទ្ធសឹងតែត្រូវបានគេទម្លាយឲ្យដឹងថាបានផ្ទេរទៅកាន់ក្លឹប វិសាខា នៅរដូវកាលក្រោយនេះផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី