
លោក Santiago Solari បានច្រានចោលការប្រៀបធៀបរវាងលោកទៅនឹងលោក Zinedine Zidane បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹប Real Madrid ។
លោក Santiago Solari
លោក Solari ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Real Madrid បន្ទាប់ពីលោក Julen Lopetegui ត្រូវបានបណ្តេញចេញបន្ទាប់ពីការខកចិត្តយ៉ាងខ្លាំងក្នុងជំនួប El Clasico ដោយចាញ់ក្លឹប Barcelona ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ អតីតខ្សែបម្រើកណ្តាលអាហ្សង់ទីន និង Real Madrid រូបនេះត្រូវបានប្រូម៉ូតពីតំណែងជាគ្រូបង្វឹករបស់ Real Madrid B ដូចដែលលោក Zidane បានធ្វើកាលពីឆ្នាំ ២០១៦ ប៉ុន្តែត្រូវបានលោក Solari បានច្រានក្នុងការប្រៀបធៀបនេះ ។
លោក Julen Lopetegui
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ “យើងអនុញ្ញាតឱ្យគាត់រស់នៅដោយសុខសាន្តគាត់គឺជាវិរៈបុរសអស្ចារ្យបំផុតរបស់ក្លិប Real Madrid ។ មិនមានពាក្យគ្រប់គ្រាន់ដើម្បីពិពណ៌នាអំពី Zidane សូមអោយគាត់រស់នៅដោយភាពអស្ចារ្យរបស់គាត់ ហើយកុំប្រៀបធៀបពួកយើង ។ គ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយគាត់បានទេ “។
លោក Zinedine Zidane
លោក Zidane បានដឹកនាំក្លឹប Real Madrid អស់រយៈពេល ២ ឆ្នាំកន្លះដែលនាំឱ្យក្លឹបឈ្នះជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៣ ដងជាប់ៗគ្នា និងឈ្នះពានរង្វាន់ La Liga មួយដងមុនពេលលាលែងពីដំណែងកាលពីខែឧសភាកន្លងទៅនេះ ។ លោក Solari នឹងទទួលខុសត្រូវដឹកនាំក្រុម Real Madrid ជាលើកដំបូងនៅក្នុងការប្រកួតពានរង្វាន់ Copa del Rey ទល់នឹងក្រុម Melilla នៅថ្ងៃព្រឹកយប់ថ្ងៃពុធនេះ ។ ក្រុមអធិរាជសកំពុងតាមពីក្រោយក្រុម Barcelona ចំនួន ៧ ពិន្ទុក្នុងតារាងក្របខ័ណ្ឌ La Liga ក្នុងរយះ ១០ ប្រកួតកន្លងមកនេះ ៕
ដោយ៖តារា