
ខ្សែប្រយុទ្ធឆ្នើម Neymar Jr. របស់ក្លឹប Paris Saint-Germain មានការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះអតីតមិត្តរួមក្រុម Barcelona កីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo របស់ក្លឹប Juventus ។
Lionel Messi និង Cristiano Ronaldo គឺរជាគូរប្រកួតដ៏ធំបំផុតមួយសម្រាប់ការប្រកួតប្រជែងនៅក្នុងវិស័យបាល់ទាត់នៅក្នុងពិភពលោកដោយអ្នកទាំងពីរបានឈ្នះពានរង្វាន់ជាមួយក្លឹប និង ពានរង្វាន់បុគ្គលរៀងខ្លួនដោយឥតឈប់ឈរក្នុងរយះជាង ១០ ឆ្នាំកន្លងមកនេះ ។
Neymar បានផ្ទេរពីក្លឹប FC Barcelona ទៅកាន់ក្លឹប Paris Saint-Germain កាលពីឆ្នាំ ២០១៧ ត្រូវបានគេជឿថាត្រូវបានជម្រុញយ៉ាងខ្លាំងដោយបំណងប្រាថ្នារបស់គាត់ដើម្បីចាកចេញពីស្រមោលនៅក្នុងក្របខ័ណ្ឌ LaLiga ក្នុងអំឡុងពេលបួនរដូវកាលដែលគាត់លេងនៅ Camp Nou ។ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលរូបនេះបានបង្ហើបថា អ្នកដែលបានបំផុសគំនិតឲ្យរូបខ្លួនខិតខំរហូតដល់ពេលនេះគឺចេញសមិទ្ធិផលរបស់កីឡាករឆ្នើមបំផុតរបស់ពិភពលោកទាំង ២ នាក់នេះ ។
Neymar បាននិយាយប្រាប់កាសែត The Players Tribune ក្នុងបទសម្ភាសន៍មួយជាមួយនឹងកីឡាករបាល់បោះរបស់ NBA លោក Stephen Curry ថា៖ “ខ្ញុំលេងជាមួយ Messi ដែលជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់របស់ខ្ញុំគ្រប់ពេលវេលា ។ ជាមួយនឹង Messi ខ្ញុំបានរៀនជារៀងរាល់ថ្ងៃមិនថាក្នុងអំឡុងពេលហ្វឹកហាត់របស់យើងឬលេងជាមួយគាត់ឬគ្រាន់តែមើលគាត់លេង ហើយនោះធ្វើឱ្យខ្ញុំរឹងមាំ ហើយវាបានបង្កើនសមត្ថភាពរបស់ខ្ញុំនៅលើទីលានដោយសារតែខ្ញុំបានរៀនច្រើនពីគាត់”។
អតីតកីឡាកររបស់ Barce រូបនេះបន្តថា៖ “ចំពោះ Cristiano Ronaldo គាត់គឺជាសត្វចម្លែកមួយ ។ ការប្រឈមមុខនឹងរូបគាត់គឺជាក្តីរីករាយនិងកិត្តិយស ប៉ុន្តែយើងត្រូវត្រៀមខ្លួនបន្ថែមទៀត ។ គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុត ដូច្នេះអ្នកមានភាពឆ្លាតវៃអ្នកត្រូវប្រុងប្រយ័ត្ន ប៉ុន្តែនៅពេលនោះអ្នកក៏រៀនសូត្រច្រើនដែរ ។ ពួកគេគឺជាបុរសអស្ចារ្យបំផុតទាំងពីរដែលខ្ញុំអាចនិយាយបានព្រោះខ្ញុំចង់រៀន ខ្ញុំចង់រៀនឲ្យបានច្រើន ខ្ញុំចង់ឈ្នះ ខ្ញុំចង់បានពានរង្វាន់បន្ថែមដើម្បីរកគ្រាប់បាល់បានច្រើនដូច្នេះខ្ញុំបន្តរៀនពីពួកគេជារៀងរាល់ថ្ងៃ “។
Neymar បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីកីឡាករ Messi និង Ronaldo ក្នុងការបោះឆ្នោត Ballon d’Or ហើយឥលូវក៏ត្រូវបានគេជម្រើសរើសជាកីឡាករម្នាក់ក្នុងចំណោមកីឡាករសម្រាប់ដណ្ដើមពានរង្វាន់នៅក្នុងឆ្នាំ ២០១៨ នេះផងដែរ ។ ទោះជាយ៉ាងណាកីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចាប់ផ្តើមរដូវកាលថ្មីនៅក្របខ័ណ្ឌ Ligue 1 ក្នុងទម្រង់ដ៏ល្អដោយស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៩ ដងសម្រាប់ក្លឹបអ្នកមាន Paris Saint-Germain នារដូវកាលនេះ ៕
ដោយ៖តារា