Antoine Griezmann ៖ ខ្ញុំមិនខ្លាចនិយាយទេ ខ្ញុំតែងតែស្រម៉ៃចង់ឈ្នះពាន Ballon d’Or

25241
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Atletico Madrid និង បារាំង កីឡាករ Antoine Griezmann បានសារភាពថាគាត់តែងតែស្រមៃចង់ឈ្នះ Ballon d’Or នៅថ្ងៃណាមួយ ។

    Related image

    ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះគឺជាគូប្រជែងដ៏សំខាន់ម្នាក់សម្រាប់ការប្រជែងយកពានរង្វាន់ Ballon d’Or នៅឆ្នាំនេះដោយបានជួយឲ្យបារាំងលើពាន FIFA World Cup បន្ទាប់ពីដឹកនាំក្លឹប Atletico Madrid លើកពានក្របខ័ណ្ឌ Europa League ។ ខ្សែប្រយុទ្ធរូបនេះដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ពីក្រោយកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi កាលពីឆ្នាំ ២០១៦ មិនមានការស្ទាក់ស្ទើរក្នុងការបង្ហាញពីបំណងរបស់គាត់ក្នុងការឈ្នះពានរង្វាន់បុគ្គលធំបំផុតនេះនោះទេ ។

    Related image

    Griezmann បាននិយាយប្រាប់ ESPN ថា៖ “ខ្ញុំមិនខ្លាចនិយាយទេ ខ្ញុំស្រមៃចង់បាន Ballon d’Or ជាមួយក្របខ័ណ្ឌ Champions League នឹងការឈ្នះការប្រកួត World Cup ។ ខ្ញុំស្រមៃអំពីរឿងជាច្រើន ខ្ញុំស្រមៃចង់មានកូនបីនាក់ ក្តីសុបិន្តទាំងនោះជួយលើកទឹកចិត្តដល់អ្នកនៅពេលអ្នកក្រោកពីព្រលឹម ហើយអ្នកមានគោលដៅដើម្បីសម្រេចឲ្យបាន “។

    Related image

    បន្ទាប់ពីបានឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA កាលពីខែកញ្ញាមកតារាឆ្នើមរបស់ក្លឹប Real Madrid ខ្សែបម្រើ Luka Modric និងជាកីឡាករដែលជួយក្រុមជម្រើសជាតិ ក្រូអាត ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup គឺជាបេក្ខភាពធំជាងគេសម្រាប់លើកពាន Ballon d’Or នៅឆ្នាំនេះ ។ ប៉ុន្តែ Griezmann បានរីករាយជាមួយឆ្នាំដ៏ល្អមួយផ្សេងទៀតរួមបញ្ចូលទាំងការស៊ុតបញ្ចូលទី ២៩ គ្រាប់សម្រាប់ Atletico Madrid ក្នុងអំឡុងពេលយុទ្ធនាការ ២០១៧-១៨ កន្លងមកនេះ  ។ ក្រោយពីបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងចំនួន ៦៥ លើកនឹងស៊ុតបញ្ចូលទីបានចំនួន ២៦ គ្រាប់រូបគេជឿជាក់ថាពាន Ballon d’Or គឺជាពានកិត្តិយសដ៏អស្ចារ្យបំផុតសម្រាប់ខ្លួន ។

    Related image

    Griezmann បានបន្ថែមថា៖ “នៅលើកម្រិតផ្ទាល់ខ្លួនវាខ្ពស់បំផុតដែលអ្នកអាចទទួលបាន ។ វាជាពានរង្វាន់ជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញជាងគេបំផុត ប៉ុន្តែខ្ញុំក៏ជាកីឡាករម្នាក់ដែលអាចនឹងឈ្នះវាផងដែរ ។ ប៉ុន្តែវាល្អសម្រាប់ខ្លួនខ្ញុំ ព្រោះអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានឆ្លងកាត់គឺពិសេសបន្ទាប់ពីខ្ញុំបានចាកចេញពីគ្រួសាររបស់ខ្ញុំតាំងពីអាយុ ៣ ឆ្នាំ “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី