លោក Arsene Wenger ៖ ខ្ញុំមិនមែនជាអ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid នោះទេ

49513
  • គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៦៩ ឆ្នាំលោក Arsene Wenger នឹងមិនបន្តអាជីពជាគ្រូបង្វឹករបស់គាត់រហូតដល់ឆ្នាំថ្មី ។ គាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទៅដឹកនាំក្លឹប Real Madrid បន្ទាប់ពីការបណ្តេញលោក Julen Lopetegui ចេញពីដំណែង ។

    Image result for Arsene Wenger

    លោក Arsene Wenger នឹងមិនធ្វើជាគ្រូបង្វឹកវិញនោះឡើយមុនពេលឆ្នាំ ២០១៩ មិនទាន់មកដល់ ខណៈដែលបុរសសញ្ជាតិបារាំងវ័យ ៦៩ ឆ្នាំរូបនេះបានអះអាងនៅពេលលោកកំពុងនិយាយនៅក្នុងពិធីសម្ពោធគម្រោង Twinning របស់អនុប្រធានក្លិប Arsenal លោក David Dein នៅកីឡាដ្ឋាន Wembley កាលពីថ្ងៃពុធកន្លងទៅ ។

    Image result for Arsene Wenger

    លោក Wenger និយាយថា៖ “ខ្ញុំមិនមែនជាអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ទេ ខ្ញុំមកទីនេះដើម្បីគាំទ្រលោក David Dein ។ សរុបមកខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីនៅឆ្នាំក្រោយនោះទេ ប៉ុន្តែខ្ញុំនឹងត្រលប់មកលេងបាល់ទាត់វិញ ។ ខ្ញុំមានបទពិសោធដ៏ធំ និងបំណងប្រាថ្នាដ៏ធំមួយដើម្បីចែករំលែកអ្វីដែលខ្ញុំដឹងអំពីការប្រកួត ហើយអ្វីដែលសំខាន់នៅក្នុងការប្រកួតជាមួយមនុស្សដែលត្រូវការវា ។ កន្លែងណា? ខ្ញុំមិនដឹងទេ ប៉ុន្តែមានតែនៅក្នុងឆ្នាំថ្មីប៉ុណ្ណោះ “។

    Image result for Julen Lopetegui

    លោក Wenger ដែលធ្លាប់ចំណាយពេលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal អស់រយៈពេល ២២ ឆ្នាំហើយបានចាកចេញពីតំណែងរបស់គាត់នៅរដូវក្តៅកន្លងទៅនេះ ។ បច្ចុប្បន្នគាត់គ្មានការងារទេ ប៉ុន្តែគាត់បាននិយាយម្តងហើយម្តងទៀតថាគាត់មិនបានចូលនិវត្តន៍ទេ ។ ជាធម្មតាអ្នកចាត់ការសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទៅដឹកនាំរបស់ក្លិប Real Madrid បន្ទាប់ពីលោក Julen Lopetegui ត្រូវបានបណ្ដេញពីដំណែងក្រោយពីដឹកនាំក្រុមទទួលរងបរាជ័យជាច្រើនប្រកួត ។

    Related image

    ទោះយ៉ាងណាក៏ដោយមានបេក្ខភាពជាច្រើនដទៃទៀតដែលអាចនឹងទៅដឹកនាំនៅពហុកីឡាដ្ឋាន Santiago Bernabeu ។ គ្រូបង្វឹកទាំងអស់នោះរួមមាន គ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្សិកលោក Roberto Martinez, គ្រូបង្វឹករបស់ក្រុម Tottenham លោក Mauricio Pochettino និងអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និងក្រុម Juventus លោក Antonio Conte សុទ្ធសឹងត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំង ប៉ុន្តែមិនដឹងច្បាស់នៅឡើយថាគ្រូបង្វឹករូបណានឹងត្រូវមកក្លឹប Real Madrid ជំនួសលោក Julen Lopetegui នៅឡើយនោះទេ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី