Pogba ចង់ចាកចេញពី Man Utd នៅខែមករានេះ ខណះ PSG និង Barce ត្រៀមដណ្ដើមយករូបគេ

10330

Paul Pogba ត្រូវបានពាក្យចរចាអារ៉ាមជាច្រើននិយាយថារូបគេចង់ចាកចេញពីកីឡាដ្ឋាន Old Trafford សម្រាប់រដូវកាលនេះ ។ បន្ទាប់ពីស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho ពោលពេញដោយជម្លោះហើយត្រូវគេជឿជាក់ថាពេលវេលារបស់គាត់នៅទីក្រុង Manchester អាចនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ។

Image result for Paul Pogba

ក្រុមបិសាចក្រហមបានចាប់ផ្តើមមិនសូវល្អនោះទេនៅក្នុងរដូវកាលនេះដោយបានចាញ់ ៤ ប្រកួតក្នុងតាមរយះ ១០ ប្រកួតកន្លងមកនេះនៅក្នុងក្របខ័ណ្ឌ Premier League ។ ហើយជាមួយនឹងទីផ្សារដោះដូរកីឡាករបើកនាខែមករាខាងមុខនេះក្លឹប Man United អាចនឹងសម្រេចចិត្តលក់កីឡាករដែលមានតម្លៃខ្លួនថ្លៃៗមួយចំនួនរបស់ពួកគេដើម្បីរកលុយបន្ថែមដើម្បីនាំយកកីឡាករឆ្នើមៗថ្មីជំនួសវិញ ។ Pogba ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹបសេះបង្កង់ Juventus វិញចាប់តាំងពីរដូវក្តៅកន្លងទៅនេះ ។ ហើយរបាយការណ៍ថ្មីៗបានលើកឡើងថាក្លឹបយក្សដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះបានត្រៀមខ្លួនរួចរាល់ដើម្បីខ្ចីជើងខ្សែបម្រើកណ្តាលសញ្ជាតិបារាំងរូបនេះនៅក្នុងខែមករាជាមួយនឹងកិច្ចព្រមព្រៀងដែលអាចមានសិទ្ធទិញផ្ដាច់ជាអចិន្រ្តៃយ៍ក្នុងតម្លៃ ៦០ លានផោននៅរដូវក្តៅក្រោយ ។

Related image

ប៉ុន្តែការសែត Tuttosport របស់អ៊ីតាលីបានអះអាងថាក្លឹបអ្នកមានបុណ្យ Barcalona និង Paris Saint-Germain ក៏ជាកន្លែងដែលអាចធ្វើទៅបានសម្រាប់កីឡាករវ័យ ២៥ ឆ្នាំរូបនេះផងដែរ ។ របាយការណ៍នេះបានអះអាងទៀតថាបើទោះបីជាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សា Pogba ក៏ដោយក៏ Man United ដឹងថាប្រសិនបើកីឡាករចង់ចាកចេញនោះគាត់នឹងចេញមិនអាចបង្ខំបាននោះទេ ។ Barca និង PSG ដែលជាម្ចាស់ជើងឯកបច្ចុប្បន្ននៃលីករៀងៗខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្តល់ជូនដល់កីឡាករសញ្ជាតិបារាំងរូបនេះនៅខែមករា ។

Image result for Paul Pogba

ក្លឹប Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Pogba ចាប់តាំងពីរដូវក្តៅមកម្លេះ ខណៈដែល PSG ទើបតែចាប់ផ្ដើមបង្ហញចំណាប់អារម្មណ៍តែប៉ុណ្ណោះ ។ ក្លឹបយក្សរបស់បារាំងមួយនេះកំពុងសម្លឹងមើលការបន្ថែមកីឡាករឆ្នើមៗថែមទៀតដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ហើយ Pogba អាចជាកីឡាករដ៏ល្អបំផុតសម្រាប់ក្រុមរបស់ពួកគេ ។ ខណះ Barcelona កំពុងតែសម្លឹងរកជ័យជម្នះក្នុងការប្រកួតពានរង្វាន់អឺរ៉ុបលើកទី ៦ របស់ពួកគេដោយខកខានបានឈ្នះពានរង្វាន់នេះអស់រយៈពេល បី រដូវកាលមកហើយ ។

Related image

Paul Pogba បានផ្ទេរមកលេងឱ្យក្លឹបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០១៦ ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ៨៩ លានផោនពីក្លឹបសេះបង្កង់ Juventus ។ ចាប់តាំងពីពេលនោះមកខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនបានចំនួន ១០១ ប្រកួតសម្រាប់បិសាចក្រហមក្នុងគ្រប់ការប្រកួតទាំងអស់ដោយស៊ុតបញ្ចូលទីបានចំនួន ២០ គ្រាប់ក្នុងនាមជាខ្សែបម្រើម្នាក់ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី