Juventus ខកចិត្តនឹង Ronaldo ដែលមិនទៅហ្វឹកហាត់ បែរទៅមើលការប្រណាំងឡានទៅវិញ

38635
  • Juventus អះអាងថា Cristiano Ronaldo នឹងស្នាក់នៅក្លឹបនេះលើសពីរដូវកាល ២០២០/២១ ដោយមិនគិតថា Bianconeri ស្ថិតនៅក្នុងក្របខ័ណ្ឌ Champions League ឬអត់នោះទេ ប៉ុន្តែវាលេចចេញហាក់ដូចជាក្រុមកំពុងតែមានការខកចិត្តជាមួយនឹងខ្សែប្រយុទ្ធជើងចាស់រូបនេះ។
    ការរកគ្រាប់បាល់របស់ Ronaldo មិនចេះរីងស្ងួតរហូតមកទល់ពេលនេះទេ ប៉ុន្តែក្រុមនេះបានខកខានការរំពឹងទុកនៅក្នុងក្របខ័ណ្ឌ Serie A ដោយមិនបានឈ្នះពានរង្វាន់នេះជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។ កាសែត La Gazzetta dello Sport បានរាយការណ៍កាលពីថ្ងៃសុក្រថា ទំនាក់ទំនងរវាងអតីតតារាក្រុម Manchester United និងមិត្តរួមក្រុមរបស់គាត់គឺស្ទើរតែមិនមាន ហើយបញ្ហានេះកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
    Ronaldo បានខកខានការហ្វឹកហាត់កាលពីថ្ងៃច័ន្ទដោយមានការអនុញ្ញាតពីក្លឹប តែទោះជាយ៉ាងណាគាត់បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយជាមួយក្រុម Ferrari’s Formula 1 នៅថ្ងៃតែមួយ។ គួរកត់សម្គាល់ផងដែរថា នាយកប្រតិបត្តិក្លឹបសេះបង្កង់លោក John Elkann និងប្រធានក្លឹបលោក Andrea Agnelli ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
    គាត់ត្រូវបានគេមើលឃើញថាមានស្នាមញញឹម ខណៈពេលដែលគាត់បានទិញរថយន្ត Ferrari ស៊េរីដែលមានកំណត់ក្នុងតម្លៃប្រហែល ១,៦ លានអឺរ៉ូ ប៉ុន្តែការពិតដែលថាក្រុម Juventus បានចាញ់ក្រុម AC Milan ក្នុងលទ្ធផល ៣-០ កាលពីប៉ុន្មានថ្ងៃមុន នេះហាក់ដូចជាមិនរំខានគាត់ដែលបានធ្វើឱ្យមិត្តរួមក្រុមមានការអាក់អន់ចិត្ត។
    Juventus ត្រូវរកវិធីដើម្បីឆ្ពោះទៅមុខក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាកមួយ ប៉ុន្តែមិនទាន់មានប្រាក់ចំណូលពីក្របខ័ណ្ឌ Champions League និងការផាកពិន័យដ៏ធ្ងន់ធ្ងរមួយដែលពួកគេជាផ្នែកមួយនៃគម្រោង Super League នោះប្រាក់ខែសុទ្ធប្រចាំឆ្នាំ ៣១ លានអឺរ៉ូរបស់តារាព័រទុយហ្កាល់ គឺកំពុងក្លាយជាបញ្ហាហើយ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី