
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប FC Barcelona កីឡាករ Malcom បានអះអាងថាគាត់គ្មានបំណងចាកចេញពីក្រុមម្ចាស់ជើងឯក La Liga នោះទេ ។
កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចាប់ផ្តើមលេងឱ្យក្លិបយក្សអេស្បាញនេះក្រោយពីការផ្លាស់ពីក្លឹប Bordeaux កាលពីខែកក្កដាក្នុងការទទួលជ័យជម្នះនៃពានរង្វាន់ Copa del Rey ក្នុងលទ្ធផល ១-០ លើក្រុម Cultural Leonesa កាលពីយប់ថ្ងៃពុធនេះ ប៉ុន្តែត្រូវបានជំនួសដោយកីឡាករ Arthur នៅនាទី ៨០ ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានលេងត្រឹមតែរយៈពេល ២៥ នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនពីរលើកមុនពេលចាប់ផ្តើមរដូវកាល ប៉ុន្តែគាត់បានបង្ហោះសារនៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមុនពេលការប្រកួតដោយបានបដិសេធរបាយការណ៍ដែលថាគាត់មានបំណងចង់ចាកចេញពីក្រុមរបស់លោក Ernesto Valverde នៅខែមករាខាងមុខនេះ ។
Malcom បានសរសេរនៅលើបណ្ដាញសង្គម Instagram ថា៖ “ទាក់ទងនឹងព័ត៌មានមួយចំនួនដែលបានចុះផ្សាយនៅក្នុងប្រទេសអេស្ប៉ាញ ខ្ញុំចង់បញ្ជាក់ថាខ្ញុំបានមកក្លឹប Barcelona ជាមួយនឹងគោលដៅជាច្រើន ហើយអ្នកដែលស្គាល់ខ្ញុំដឹងថាខ្ញុំជាមនុស្សដែលមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ។ ខ្ញុំសប្បាយរីករាយជាមួយនឹងការវិវត្តន៍របស់ខ្ញុំនៅក្នុងអាជីពរបស់ខ្ញុំហើយក្តីសុបិន្តរបស់ខ្ញុំនឹងក្លាយជាការពិតជាមួយនឹងការឆ្លងកាត់ជារៀងរាល់ថ្ងៃ ។ គ្រួសាររបស់ខ្ញុំក៏អាចសម្របខ្លួនបានល្អនៅក្នុងទីក្រុងនេះ ។ សរុបសេចក្តីមកខ្ញុំនឹងបន្តការប្រយុទ្ធដើម្បីអ្វីដែលខ្ញុំចង់បានពីអាជីពរបស់ខ្ញុំ” ៕
ដោយ៖តារា