Liverpool ត្រូវបានគេរាយការណ៍ថា បានច្រានចោលសំណើរទិញផ្ដាច់តារាជប៉ុន Minamino

33418
  • ក្រុមហង្សក្រហម Liverpool បានរាយការណ៍ថា បានច្រានចោលសំណើរជាអចិន្ត្រៃយ៍សម្រាប់ Takumi Minamino។ នេះបើយោងតាមការចុះផ្សាយរបស់ Tribuna.com
    យោងទៅតាមកាសែត The Mirror បានឲ្យដឹងថា Minamino ត្រូវបានគេមើលឃើញថាជាកីឡាករម្នាក់ដែលនឹងក្លាយជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ក្រុមលោក Jurgen Klopp ក្នុងការប្រកួតប្រជែងពានរង្វាន់ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
    មានការរំពឹងថា នឹងមានការផ្តល់ជូនមួយចំនួនដើម្បីទិញផ្ដាច់ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិជប៉ុនវ័យ ២៦ឆ្នាំ នៅរដូវក្តៅនេះ ប៉ុន្តែ Liverpool បានបដិសេធការផ្ដល់ជូនទាំងនោះ ដោយរក្សាជំហរបន្តរក្សាកីឡាករមកទ្វីបអាស៊ីរូបនេះ។
    Minamino បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Southampton ហើយនឹងវិលត្រលប់មកទឹកដី Anfield វិញនៅចុងរដូវកាលនេះ។ ដោយបានស៊ុតបញ្ចូលទីចំនួន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៦លើកនៅ St Mary’s Stadium៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី