Barcelona ដាក់គោលដៅអាទិភាពទៅលើ Haaland ច្រើនជាងការបន្តកុងត្រាថ្មីដល់ Messi

22688
  • កាសែត The Sun បានអះអាងថា Barcelona នឹងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរកីឡាករ Erling Haaland ជាជាងការចុះកុងត្រាសារជាថ្មី Lionel Messi នៅរដូវក្តៅនេះ។
    ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបពួកគេជួបបញ្ហាមិនល្អ Barcelona ប្រហែលជាមិនមានថវិកាបង់ថ្លៃផ្ទេរដ៏ច្រើនសន្ធឹកសន្ធាប់ទៅឱ្យក្លិបយក្សអាល្លឺម៉ង់ Dortmund សម្រាប់តារាជើងស៊ុតវ័យក្មេង Haaland និងចុះកុងត្រាថ្មីជាមួយ Messi រួមគ្នានោះទេ។
    តើពួកគេគួរបង្ខំចិត្តជ្រើសរើសយកអ្នកណាមួយរវាងកំពូលខ្សែប្រយុទ្ធខុសជំនាន់ទាំងពីររូបនេះ? ដែល Haaland កំពុងបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងជាមួយថ្វីជើងដ៏ចំណាន់ក្នុងការរកគ្រាប់របស់គេ ដែលមានអាយុក្មេងជាងប្រធានក្រុម Messi រហូតដល់១៣ ឆ្នាំ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី