Man City អាចបង្ខំចិត្តដេញថ្លៃ Harry Kane ក្នុងតម្លៃខ្ពស់កប់មេឃ ដើម្បីទៅជំនួស Aguero

26610
  • Harry Kane គឺជាគោលដៅមួយក្នុងចំណោមគោលដៅនៃការផ្ទេរដ៏ធំបំផុតរបស់ Manchester City ប៉ុន្តែពួកគេនឹងត្រូវចំណាយទៅឱ្យក្លិប Tottenham Hotspur ច្រើនជាង ១០០ លានផោន។
    សារព័ត៌មាន The Sun បានរាយការណ៍ថា កីឡាករ Sergio Aguero នឹងចាកចេញនៅរដូវក្តៅនេះហើយលោក Pep Guardiola ចង់បានអ្នកជំនួស ហើយតារាជើងស៊ុតដូចជា Kane និង Erling Haaland របស់ Borussia Dortmund គឺជាគោលដៅកំពូល។
    ទោះយ៉ាងណាថ្លៃឈ្នួលដែលត្រូវបានគេរាយការណ៍សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធទាំងពីរត្រូវបានគេនិយាយថា មិនក្រោមតម្លៃ ១៥០ លានផោននោះទេ។ កាសែតដដែលសរសេរថា គូប្រជែង Manchester United នឹងមិនហ៊ានផ្ដល់ជូនខ្ពស់ជាង ៩០ លានផោនសម្រាប់ប្រធានក្រុមអង់គ្លេស Harry Kane នោះទេ៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី