បាសេឡូណា នឹងលក់ Griezmann ភ្លាមៗ ប្រសិនបើមានការផ្តល់ជូនសមរម្យណាមួយ

34898
  • បើយោងតាមអ្នកការសែតលោក Matteo Moretto បានឱ្យដឹងថាក្លឹប Barcelona នឹងបើកចំហរចំពោះការចាកចេញរបស់ Antoine Griezmann ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ល្អសម្រាប់កីឡាករបារាំងនារដូវក្តៅនេះ។
    ជាក់ស្តែងក្រុម Catalans ទទួលស្គាល់ការពិតដែលថា នឹងគ្មានកន្លែងសម្រាប់ Griezmann នៅក្នុងការចាប់ផ្តើមជម្រើស ១១នាក់ដំបូងនៅរដូវកាលក្រោយ ប្រសិនបើខ្សែប្រយុទ្ធលំដាប់កំពូលថ្មីម្នាក់ផ្លាស់ទៅ Camp Nou ក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៀត Ansu Fati នឹងវិលត្រឡប់មកក្រុមវិញ បន្ទាប់ពីរងរបួសរយៈពេលយូរ មុនពេលយុទ្ធនាការ ២០២២/២២ ចាប់ផ្តើម។
    ទន្ទឹមនឹងនេះ Antoine មានរដូវកាលសមរម្យមួយដែលរកបាន ១៩ គ្រាប់ និង Assists ១២ លើកនៅគ្រប់ការប្រកួតទាំងអស់រហូតមកដល់ពេលនេះ។ ម៉្យាងវិញទៀតកីឡាករវ័យ ៣០ ឆ្នាំរូបនេះបានខកខានមិនបានចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅចុងឆ្នាំនេះទេ។
    Barcelona បានចំណាយប្រាក់ ១២០ លានអឺរ៉ូលើការផ្លាស់ប្តូរខ្សែប្រយុទ្ធបារាំង Griezmann ពីក្លិប Atletico Madrid ក្នុងឆ្នាំ ២០១៩។ ឥឡូវនេះម្ចាស់អាវលេខ៧ រូបនេះមានតម្លៃខ្លួនត្រឹមតែ ៦០ លានអឺរ៉ូប៉ុណ្ណោះ បើយោងតាមការវាយតម្លៃរបស់ Transfermarkt៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី