ទោះដឹកនាំក្រុមជួបកំណត់ត្រាអាក្រក់បំផុត តែ Arsenal នៅតែជឿជាក់លើលោក Arteta

16028
  • យោងទៅតាមអ្នកសារព័ត៌មាន Fabrizio Romano ដែលអាចជឿទុកចិត្តបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្លិប Arsenal គាំទ្រលោក Mikel Arteta ហើយគាត់នឹងបន្តនៅឯក្លឹបបើទោះបីជាមានរដូវកាលមិនល្អក៏ដោយ។
    ក្លឹបនិងអ្នកចាត់ការទូទៅរូបនេះ បានចាប់ផ្តើមពិភាក្សារួចហើយអំពីគោលដៅនារដូវក្តៅដ៏មានសក្តានុពល ហើយមតិរបស់លោក Arteta នឹងដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការដោះដូរកីឡាកររបស់ក្រុមកាំភ្លើងធំ។ លោក Romano បន្ថែមថា ការសម្រេចមិនបន្តកុងត្រារបស់ David Luiz ត្រូវបានសម្រេចដោយបុរសជនជាតិអេស្បាញរូបនេះ។
    លោក Arteta បានឈ្នះពានរង្វាន់ FA Cup ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយក្រុម Arsenal ។ គាត់បានចាប់ផ្តើមយុទ្ធនាការលើកទី ២ របស់គាត់ដោយផ្តួលក្រុមហង្សក្រហម Liverpool នៅក្នុងកម្មវិធី Community Shield ប៉ុន្តែវានៅតែធ្វើមិនទាន់បានល្អនៅរដូវកាលនេះ។
    Arsenal បានបរាជ័យក្នុងការឈ្នះពានរង្វាន់ Europa League, FA Cup និង League Cup ហើយទំនងជានឹងបញ្ចប់រដូវកាលដោយគ្មានសិទ្ធលេងពានរង្វាន់ទាំងពីររបស់តំបន់អឺរ៉ុបនៅរដូវកាលក្រោយ បន្ទាប់ពីក្របខ័ណ្ឌ Premier League ដែលនៅសល់តែ ២ប្រកួតទៀតប៉ុណ្ណោះបញ្ចប់រដូវកាល៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី