Emile Smith Rowe ៖ ខ្ញុំចង់ក្លាយជា Kevin De Bruyne របស់ក្លឹបកាំភ្លើងធំ Arsenal

7703
  • កីឡាករ Emile Smith Rowe វ័យ ១៨ ឆ្នាំសញ្ជាតិអង់គ្លេសរបស់ក្លឹបកាំភ្លើងធំ Arsenal បាននិយាយថាខ្លួនចង់ក្លាយជា Kevin De Bruyne របស់ Arsenal នាពេលអណាគត ។

    Related image

    ខ្សែបម្រើ Emile Smith Rowe គឺជាកីឡាករដែលប្រម៉ូតចេញពីឈុតថ្នាលយុវជនរបស់ក្លឹប Arsenal ឡើងទៅលេងនៅឈុតធំបន្ទាប់ពីកីឡាករវ័យ ១៨ ឆ្នាំ រូបនេះបង្ហាញទម្រង់លេងទាក់ភ្នែកអ្នកចាត់ការលោក Unai Emery ។

    Image result for Emile Smith Rowe

    Smith Rowe បានប្រាប់ Goal ក្នុងបទសម្ភាសមួយថា៖ “ពេលខ្ញុំនៅក្មេងខ្ញុំបានសម្លឹងមើលទៅ Lionel Messi និង Andries Iniesta ។ ការភ្ជាប់គ្នាដែលពួកគេមាននិងគ្រាប់បាល់ស៊ុតបញ្ចូលទីនិងការបង្កើតរបស់ពួកគេអស្ចារ្យណាស់ “។

    Related image

    នៅពេលសួរថាតើ Smith Rowe ចាប់អារម្មណ៍និងចង់ក្លាយដូចជាកីឡាកររូបណាម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ដែរឬទេ ។ ខ្សែបម្រើវ័យក្មេងរូបនេះបានសារភាពថា៖ “នរណាម្នាក់ដែលខ្ញុំចង់លេងដូចជាប្រហែលជា Kevin De Bruyne ព្រោះតែការលេងរបស់គាត់ ។ ខ្ញុំរៀនសូត្រច្រើនពីបុគ្គលិក គ្រូបង្វឹក និងកីឡាករជារៀងរាល់ថ្ងៃ ។ វគ្គហ្វឹកហាត់មានភាពខ្លាំងក្លាខ្លាំងណាស់ដែលជាការល្អសម្រាប់ខ្ញុំក្នុងការរៀនជារៀងរាល់ថ្ងៃ ។ ខ្ញុំត្រូវផ្តោតអារម្មណ៍ជារៀងរាល់ថ្ងៃ បន្តរៀនសូត្រ និងបន្តតាមដានអ្វីដែលគ្រូបង្វឹកទាំងអស់ប្រាប់ខ្ញុំ ។ ខ្ញុំពិតជានៅក្នុងជំហរឯកសិទ្ធិចំពោះមនុស្សភាគច្រើន ប៉ុន្តែសម្រាប់ខ្ញុំវាជាការផ្តោតលើការយកចិត្តទុកដាក់និងទទួលបានដំបូន្មានត្រឹមត្រូវពីគ្រួសារនិងមនុស្សនៅជុំវិញខ្ញុំ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី