ស៊ី Chelsea ៤-០! ក្រុម Barcelona នារី បានគ្រងតំណែងជើងឯក UCL ស្ដាមុខមាត់ក្រុមបុរស

24020
  • ក្រុម Barcelona Femeni បានក្លាយជាជើងឯកអឺរ៉ុបបន្ទាប់ពីបានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់នារីឆេមពានលីគ ក្នុងលទ្ធផល ៤-០ ។
    ក្រុមកាតាឡានបានរកគ្រាប់បាល់បញ្ចូលទីតាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Chelsea ត្រឹមក្នុងនាទីទី ១ រួមទាំងការស៊ុតបញ្ចូលទីដោយកីឡាករ Putellas, Bonmati និង Hansen ដែលសុទ្ធសឹងតែជាការរកគ្រាប់នៅក្នុងតង់ទី ១ ។
    នេះជាលើកទី ១ ហើយដែល Barca Femeni ឈ្នះពានរង្វាន់ Women’s Champions League ។ ពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានបរាជ័យក្រោមថ្វីដៃក្រុមយក្សបារាំង Lyon។
    ក្រុមកាតាឡានបានធានាសិទ្ធិកៅអី Champions League ក្នុងការប្រកួតលីគនៃប្រទេសអេស្បាញរួចហើយ ហើយឥឡូវនេះមានតែពានរង្វាន់ Copa de la Reina ប៉ុណ្ណោះដែលពួកគេបានបាត់បង់៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី