
ខ្សែប្រយុទ្ធកណ្ដាល Luis Suarez បាននិយាយថាក្លឹបអ្នកមានបុណ្យ FC Barcelona កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីវាគឺជារឿងធម្មតានោះទេ នៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយវិទ្យុ Spor890 ។
តារាឆ្នើមរបស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយវ័យ ៣១ ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីចំនួន ៧ គ្រាប់នៅរដូវកាលនេះរួចទៅហើយ ប៉ុន្តែក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Laliga មួយនេះត្រូវបានគេមើលឃើញថាកំពុងស្វែងរកខ្សែប្រយុទ្ធជម្រើសមួយថ្មីផ្សេងទៀតដើម្បីទៅជំនួសដំណែងខ្សែប្រយុទ្ធ Suarez ដែលអាចឈានដល់ឆ្នាំចុងក្រោយរបស់ខ្លួននៅរដូវកាលនេះ ។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហងក្រហម Liverpool រូបនេះបាននិយាយថា៖ “Barcelona កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀតវាគឺជារឿងធម្មតានោះទេ ។ ព្រោះខ្ញុំមានអាយុ ៣១ ឆ្នាំហើយ ” ៕
ដោយ៖តារា