ក្រោយរបូតពានដ៏ឈឺចាប់ Koeman សារភាពថា វាមិនអាចទៅរួចទេក្នុងការលេងដោយគ្មាន Messi

30976
  • Ronald Koeman បានទួញសោកចំពោះក្រុមរបស់គាត់នៅពេលដែលពួកគេបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីរបស់ខ្លួនក្រោមថ្វីជើងក្រុម Celta Vigo កាលពីរាត្រីថ្ងៃអាទិត្យ។
    បន្ទាប់ពីលទ្ធផលដ៏អាប់អួនេះបានមើលឃើញការប្រជែងជើងឯកក្របខណ្ឌ LaLiga Santander ក្រុមរបស់គាត់ត្រូវបានបរាជ័យស្ទើរទាំងស្រុង ខណៈលោក Koeman សង្ឃឹមថា ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលវ័យ ៣៣ឆ្នាំរូបនេះនឹងបន្តស្នាក់នៅ Barcelona បន្តទៀត។
    លោកបានមានប្រសាសន៍ក្រោយការប្រកួតថា៖ “ប្រសិនបើយើងនិយាយអំពីតង់ទីមួយ វាគឺជាការឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើងចំពោះយើងនៅក្នុងការប្រកួតជាច្រើន។ យើងលេងបានល្អនិងមានឱកាស ហើយពួកគេមានការប្រយុទ្ធមួយ ហើយអ្នកនឹងត្រូវចូលបន្ទប់ផ្លាស់សំលៀកបំពាក់នៅពេល ១-១ ហើយនេះពិតជាលំបាកណាស់។ តង់ទី ២ មិនសូវល្អទេ។ នៅទីបញ្ចប់វាគឺ ២-១ សម្រាប់ពួកគេហើយវាតែងតែកើតមានឡើងនៅពេលដែលអ្នកមិនមានសំណាងនោះ”។
    គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានបន្តនិយាយម្តងទៀតនូវបំណងប្រាថ្នារបស់គាត់សម្រាប់ប្រធានក្រុម Lionel Messi ដើម្បីបន្តស្នាក់នៅទឹកដី Camp Nou នៅរដូវក្តៅនេះ ជាពិសេសភាពសំខាន់របស់គាត់នៅចំពោះគ្រាប់បាល់សម្រាប់ក្រុម។
    លោកបាននិយាយថា៖ “យើងសង្ឃឹមថា (Messi មិនចាកចេញទេ) ព្រោះគាត់នៅតែជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក ហើយគាត់បានបង្ហាញនៅថ្ងៃនេះថា វាមិនអាចទៅរួចទេក្នុងការលេងដោយគ្មានគាត់។ ឥឡូវគាត់បានស៊ុតបាល់បញ្ចូលទី ៣០ គ្រាប់ដែលបានផ្តល់ពិន្ទុដល់ក្រុមនេះច្រើន។ វាជាសំណួរសម្រាប់គាត់។ សម្រាប់ខ្ញុំនិងក្លឹបយើងសង្ឃឹមថា គាត់នឹងនៅជាមួយពួកយើងព្រោះប្រសិនបើយើងមិនមានគាត់ យើងមានការងឿងឆ្ងល់ថាតើអ្នកណានឹងរកគ្រាប់បាល់បានច្រើនបែបនេះ”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី