
កីឡាករ Angel Di Maria បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹប Paris Saint-Germain ដែលនឹងត្រូវផុតកំណត់រហូតដល់ចុងរដូវកាល ២០២០-២១ ។
សមាជិករបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះគឺជាផ្នែកមួយដ៏សំខាន់នៃការលើកពានរង្វាន់ក្នុងស្រុករបស់ក្លឹប Paris Saint-Germain ចាប់តាំងពីរូបគេផ្ទេរមកពីក្លឹបពិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៥ ។ កុងត្រាថ្មីរបស់គាត់នឹងធ្វើឲ្យអតីតកីឡាកររបស់ក្លឹប Real Madrid រូបនេះរួមរស់ជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ ដែលពេលនោះគាត់នឹងមានអាយុ ៣៣ ឆ្នាំ ។
Angel Di Maria បានប្រាប់វេបសាយផ្លូវការរបស់ក្លឹប PSG ថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានបន្តកិច្ចសន្យារបស់ខ្ញុំជាមួយនឹងក្លឹប Paris Saint-Germain ។ ខ្ញុំស្រលាញ់ពេលវេលា ៣ ឆ្នាំចុងក្រោយនៅទីក្រុងប៉ារីសគឺជាកន្លែងដែលខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការដើម្បីលេងបាល់ទាត់ល្អបំផុតរបស់ខ្ញុំ ។ ជារៀងរាល់ថ្ងៃខ្ញុំមានអារម្មណ៍ថាមានកិត្តិយស ហើយបានជម្រុញឱ្យក្លាយជាផ្នែកមួយនៃគម្រោងមហិច្ឆតាបែបនេះដែលមានតែមួយគត់នៅទ្វីបអឺរ៉ុប “។
អតីតខ្សែប្រយុទ្ធរបស់ក្លឹបបីសាចក្រហមរូបនេះបន្តថា៖ “ជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំយើងមានរឿងអស្ចារ្យជាច្រើនទៀតដើម្បីសម្រេចបានជោគជ័យ ហើយយើងនឹងបន្តជួយក្រុម PSG រីកចម្រើនជាក្លិបដ៏ធំមួយនៅលើឆាកអន្តរជាតិ ។ ការគាំទ្ររបស់អ្នកទាំងអស់គ្នាដែលស្រឡាញ់ក្លឹបនេះ នឹងជួយយើងឱ្យលើសពីដែនកំណត់ផ្ទាល់ខ្លួនរបស់យើង និងការពារពណ៌របស់យើងជាមួយនឹងចំណង់ចំណូលចិត្ត និងការប្តេជ្ញាចិត្តរួមគ្នា យើងនឹងទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យ និងយកឈ្នះលើការប្រកួតប្រជែងថ្មីៗជាច្រើន ។ ខ្ញុំជឿជាក់ថាអ្វីដែលល្អបំផុតគឺនៅតែបន្តមក “៕
ដោយ៖តារា