ក្រោយបន្តឈ្នះពានឥតល្ហែ! Mahrez៖ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំនៅ Manchester City

17360
  • កីឡករ Riyad Mahrez បាននិយាយថា បើអាចគឺខ្លួនចង់បញ្ចប់អាជីពរបស់គាត់នៅក្លិប Manchester City ។
    Mahrez សាងភាពល្បីល្បាញរបស់គាត់នៅឯ Leicester City ដែលគាត់បានចូលរួមពីក្លិប Le Havre ដែលលេងនៅលីគលំដាប់ទីពីររបស់ប្រទេសបារាំងក្នុងឆ្នាំ ២០១៤ ។ បន្ទាប់មករូបគេបានឈ្នះពាន Premier League ជាមួយកញ្ជ្រោងខៀវ តែគាត់បានផ្លាស់ទៅ Man City និងបានក្លាយជាសមាជិកសំខាន់នៃក្រុមរបស់លោក Pep Guardiola បើទោះបីភាគច្រើនគាត់ត្រឹមជាកីឡាករជំនួសក៏ដោយ។
    Mahrez បានប្រាប់ការសែត RMC ថា៖ “អនាគតរបស់ខ្ញុំ? ខ្ញុំមានអារម្មណ៍ល្អណាស់នៅ Man City ។ មិនមានបំណងចង់មើលទៅកន្លែងផ្សេងទេ។ ខ្ញុំមិនទាន់ដឹងថាស្ថានភាពរបស់ខ្ញុំនឹងទៅជាយ៉ាងណាទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តនៅ City ហើយនោះជាកន្លែងដែលខ្ញុំចង់ក្លាយជា”។
    នៅពេលសួរថាតើគាត់គិតអំពីការបញ្ចប់អាជីពរបស់គាត់នៅ Marseille ដែរឬទេ? ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីវ័យ ៣០ឆ្នាំរូបនេះឆ្លើយថា៖ “ទេ មិនមែនជាអ្វីដែលខ្ញុំប្រាប់ខ្លួនឯងទេ។ ខ្ញុំចង់បញ្ចប់អាជីពនៅអង់គ្លេស និង Manchester City ។ នោះមិនមែនជាអ្វីដែលខ្ញុំកំពុងពិចារណានោះទេ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី