Edinson Cavani ៖ ខ្ញុំមិនបានគិតអំពីការវិលត្រឡប់ទៅកាន់ក្លឹប Napoli វិញនោះទេ

36674
  • Edinson Cavani បានច្រានចោលពាក្យចចាមអារ៉ាមថាគាត់នឹងត្រលប់ទៅកាន់ក្លឹប Napoli វិញមុនពេលគាត់ត្រលប់ទៅកាន់កីឡាដ្ឋាន Stadio San Paulo វិញជាមួយក្លឹប Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃទី ៧ នេះ ។

    Related image

    ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះបានព្យាយាមបង្កើតទំនាក់ទំនងជាមួយកីឡាករ Neymar ដែលជាខ្សែប្រយុទ្ធលំដាប់ពិភពលោកចាប់តាំងពីពេលអតីតខ្សែប្រយុទ្ធ Barcelona រូបនេះបានមកដល់កីឡាដ្ឋាន Parc de Princes ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូកាលពីឆ្នាំ ២០១៧ ហើយមានពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថាក្លឹបយក្សបារាំងមួយនេះបានអនុញ្ញាតឲ្យរូបគេវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញផងដែរ ។ ប៉ុន្តែ Cavani ដែលរកបាន ១០៤ គ្រាប់ក្នុងការប្រកួត ១៣៨ លើកក្នុងរយះពេល ៣ រដូវកាលដែលទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងទីក្រុង Naples បាននិយាយថាគាត់មិនគិតពីការវិលត្រឡប់ទៅកាន់ក្លឹបដែលគាត់បានឈ្នះពានរង្វាន់ Coppa Italia កាលពីឆ្នាំ ២០១២ នោះទេ ។

    Image result for edinson cavani napoli

    Cavani បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “វាល្អណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយ Napoli ប៉ុន្តែពេលនេះខ្ញុំយល់ពីដំណើរការនៃការផ្លាស់ប្តូរទីផ្សារមានរឿងជាច្រើនដើម្បីនិយាយ ។ អារម្មណ៍រំភើបក្នុងការវិលត្រឡប់ទៅកាន់ទីក្រុង Naples វិញនៅក្នុងពហុកីឡាដ្ឋាននោះ និង ជាមួយមនុស្សទាំងនោះដែលខ្ញុំមិនបានឃើញជាយូរណាស់មកហើយ វានឹងមានលក្ខណៈពិសេស ខ្ញុំសង្ឃឹមថានឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ “។

    Image result for edinson cavani 2018

    ក្លឹប Napoli មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ និងបានបាត់បង់ឱកាសក្នុងការឈរលើកំពូលតារាងរបស់ពួកគេកាលពីជើងទីមួយនៅពេលពួកគេបានបណ្តោយឱ្យមានគ្រាប់បាល់តាមស្មើដោយខ្សែប្រយុទ្ធ Angel di Maria របស់ PSG ។ ក្រុមម្ចាស់ជើងឯករបស់បារាំងមួយនេះបានតាមពីក្រោយ ១ ពិន្ទុរបស់ក្រុមលោក Carlo Ancelotti ដោយឈរនៅលំដាប់ទី ៣ ខណះក្លឹបហងក្រហម Liverpool កំពុងឈរនៅកំពូលតារាង នៃពូល C ក្នុងក្របខ័ណ្ឌ Champions League ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី