ក្ដៅៗ! ៩៩% ហើយដែល Barcelona សម្រេចបណ្តេញលោក Koeman ចេញពីតំណែង

31309
  • យោងតាមការចេញផ្សាយពីគេហទំព័រ RAC1 របស់អេស្បាញបានឱ្យដឹងថា ក្រុមបាសេឡូណាបានសម្រេចចិត្តចែកផ្លូវជាមួយលោក Ronald Koeman នៅចុងបញ្ចប់នៃរដូវកាលនេះ រហូតដល់៩៩% ។
    ដំណឹងនេះកើតឡើងបន្ទាប់ពីការចាញ់របស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ២-១ ក្រោមថ្វីដៃរបស់ក្រុម Celta Vigo កាលពីថ្ងៃអាទិត្យ ដែលជាការបញ្ចប់ក្តីសង្ឃឹមក្នុងការប្រជែងពានក្របខណ្ឌ LaLiga របស់ Barca ។
    ប្រធានក្លិបលោក Joan Laporta មិនឃើញលោក Koeman ជាជំរើសសំខាន់របស់គាត់ទេ ហើយឥឡូវនេះគាត់កំពុងតែស្វែងរកអ្នកជំនួស។ ទោះយ៉ាងណាអ្នកចាត់ការជនជាតិហូឡង់រូបនេះអាចបន្តនៅ Camp Nou នៅរដូវកាលក្រោយ ប្រសិនបើលោក Laporta បរាជ័យក្នុងការស្វែងរកអ្នកជំនួស។
    ការចាកចេញរបស់លោក Koeman ពី Barca នៅរដូវក្តៅនេះ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ខណៈដែលក្រុម Catalans អាចនឹងលោតទៅឈរលើក្រុម Atletico Madrid នៅលើកំពូលតារាងនៅថ្ងៃទី ២៩ ខែមេសា ប៉ុន្តែពួកគេបែរទទួលជ័យជម្នះតែម្ដងគត់ នៅក្នុងការប្រកួតចំនួន ៥លើកចាប់តាំងពីពេលនោះមក៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី