គ្រូបង្គោលកម្ពុជាលោក Felix បាននិយាយថា សៀង ចន្ធា គឺជាកីឡាករដ៏មានសក្ដានុពលមួយរូប

94099
  • លោក Felix Gonzalez Dalmas គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា កីឡាករវ័យក្មេង សៀង ចន្ធា គឺជាកីឡាករដ៏មានសក្ដានុពលមួយរូប និងមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការហ្វឹកហាត់ ។

    Image result for Felix Gonzalez Dalmas

    ដៃស្ដាំរបស់អ្នកចាត់ការថ្មីលោក ហុងដា រូបនេះជឿជាក់ថាអតីតយុវជនសាលាបាល់ទាត់បាទីរូបនេះនឹងក្លាយជាកីឡាករដ៏ល្អម្នាក់នាពេលអណាគត និងជម្រុញឲ្យកីឡាករមកពីខេត្តកោះកុងរូបនេះធ្វើការអត់ធ្មត់ព្រោះរូបគេនៅក្មេងនៅឡើយ ។

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបាននិយាយថា៖ ” ចន្ធាជាកីឡាករដ៏ល្អមួយរូប ។ យើងដឹងពីសក្ដានុពលរបស់គេ ដោយសារគេនៅក្មេងនៅឡើយ អ៊ីចឹងយើងត្រូវតែព្យាយាមធ្វើការអត់ធ្មត់លើគេ ហើយគេក៏ត្រូវអត់ធ្មត់ផងដែរ ។ អ៊ីចឹងយើងត្រូវតាមដានជាជំហាន ព្រោះគេជាកីឡាករមួយរូបក្នុងចំណោមកីឡាករដែលមានសក្ដានុពលម្នាក់ “។

    គួរបញ្ជាក់ផងដែរថា សៀង ចន្ធា ត្រូវបានគ្រូបង្វឹកថ្មីរបស់ក្រុមគោព្រៃកម្ពុជាលោក Felix Gonzalez Dalmas បានកោះហៅរូបគេចូលក្រុមជម្រើសជាតិឈុតធំជាលើកដំបូងក្នុងអាជីពរបស់ខ្លួនដើម្បីត្រៀមខ្លួនធ្វើការប្រកួតដណ្ដើមពានរង្វាន AFF Suzuki Cup 2018 នេះ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី