លោក Raiola ណែនាំលោក Conte ឱ្យទិញយក Ibrahimovic ប្រសិនបើលោកទៅដឹកនាំ Real Madrid

34862
  • Zlatan Ibrahimovic បច្ចុប្បន្នកំពុងតែលេងនៅលើទឹកដីសហរដ្ឋអាមេរិក ខណះមានពត៌មានថ្មីៗជាច្រើនបាននិយាយថាមានក្លឹបធំៗនៅតំបន់អឺរ៉ុបកំពុងចាប់អារម្មណ៍ចង់ធ្វើការនាំយករូបគេត្រឡប់មកកាន់ទឹកដីស្ដេចបាល់នេះវិញ ។

    Related image

    របាយការណ៍មួយបានឲ្យដឹងថាលោក Mino Raiola បាននិយាយជាមួយលោក Antonio Conte កាលពីដើមសប្តាហ៍នេះអំពីលទ្ធភាពនៃការចុះហត្ថលេខាជាមួយ Ibrahimovic ប្រសិនបើគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានទៅដឹកនាំនៅកីឡាដ្ឋាន Santiago Bernabeu ។  កាលពីថ្ងៃចន្ទកន្លងទៅនេះវិទ្យុ Cadena Cope បានបញ្ជាក់ថា Real Madrid កំពុងតែពិចារណាលើឱកាសនៃការចុះហត្ថលេខាលើកីឡាករវ័យ ៣៧ ឆ្នាំរូបនេះនៅលើកិច្ចសន្យាដោយគ្មានតម្លៃខ្លួននៅខែមករា ដោយកិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះនៅ LA Galaxy នឹងផុតកំណត់ក្នុងពេលឆាប់ៗនេះ ។

    Related image

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ៣ សម័យកាលមួយនេះកំពុងតែស្វែងរកដំណោះស្រាយអ្នករកគ្រាប់បាល់ដ៏ឆ្នើមម្នាក់បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ដែលបណ្ដោយឲ្យក្រុមរបស់លោក Julen Lopetegui បន្តចាញ់ចំនួន ៥ ប្រកួតជាប់ៗ ហើយប្រកួតដែលរងដំណំជាងគេនោះគឺក្នុងជំនួប El Clasico ដោយចាញ់ Barcelona ក្នុងលទ្ធផល ១-៥ ទើបធ្វើឲ្យលោក Julen ត្រូវបានគេបណ្ដេញចេញពីដំណែង ។ ចាប់តាំងពីចូលរួមជាមួយក្លឹប LA Galaxy កាលពីខែ មីនា មក Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីចំនួន ២២ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន ៧ លើកក្នុងការបង្ហាញខ្លួនត្រឹមតែ ២៦ លើកប៉ុណ្ណោះ ។

    Image result for Zlatan Ibrahimovic

    ខ្សែប្រយុទ្ធរូបនេះកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយ LA Galaxy រហូតដល់ខែ ធ្នូ ឆ្នាំ ២០១៩ ហើយដូច្នេះគាត់មិនអាចចូលរួមជាមួយការផ្ទេរដោយគ្មានតម្លៃខ្លួនបាននោះទេ ប៉ុន្តែ វាមិនមែនជាប្រតិបត្តិការដែលមានតម្លៃថ្លៃនោះឡើយ ដែលវាអាចធ្វើឲ្យលោក Florentino Perez នាំយកកីឡាករលំដាប់ថ្នាក់ពិភពលោកម្នាក់ក្នុងជម្រើសដំបូងរបស់គាត់ ខណះ Neymar និង Eden Hazard ត្រូវគេជឿជាក់ថាមានតម្លៃខ្លួនថ្លៃខ្លាំងណាស់ ។

    Image result for Zlatan Ibrahimovic

    លើសពីនេះទៅទៀតប្រាក់ខែរបស់អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona រូបនេះគឺមានតម្លៃទាបជាងប្រសិនបើប្រៀបធៀបជាមួយកីឡាករដែលមានសមត្ថភាពខ្ពស់មួយចំនួន ។ ការផ្លាស់ទៅកាន់ក្របខ័ណ្ឌ MLS ខ្សែប្រយុទ្ធរូបនេះបានកាត់បន្ថយប្រាក់បៀវត្សរ៍របស់ខ្លួនរហូតដល់ ៩៦% ( នេះបើយោងតាម AS ) ឯណោះ ។ សម្រាប់ពេលនេះអតីតប្រធានក្រុមស៊ុយអ៊ែតរូបនេះទទួលបានត្រឹមតែ ១,៥ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលនេះមិនមែនជាបញ្ហាសម្រាប់ Real Madrid នោះឡើយ ។ សូម្បីតែអ្នករកប្រាក់ចំណូលទាបបំផុតរបស់ក្លិបក៏មានប្រាក់ខែខ្ពស់ផងដែរ ឧទាហរណ៍ Kiko Casilla គឺរកបាន ១,៧៥ លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈ Lucas Vazquez រកប្រាក់បាន ៣,៥ លានអឺរ៉ូក្នុងមួយឆ្នាំ ឯណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី