
បើយោងតាមទូរទស្សន៍ Sky Sports បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool មិនបានចាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយ Aaron Ramsey នោះឡើយ ។
ក្លិបហង្សក្រហម Liverpool មិនមានចេតនាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aaron Ramsey របស់ក្លឹបកាំភ្លើងធំ Arsenal នោះទេ ទោះបីជាមានពាក្យចចាមអារាមជាច្រើនដែលបានចុះផ្សាយទៅប្រព័ន្ធផ្សព្វផ្សាយជាច្រើនយ៉ាងណាក្ដី ។
ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវេលស៍រូបនេះពិតនឹងចាកចេញពីក្លឹប Arsenal នៅចុងរដូវកាលនេះ ខណះ Aaron Ramsey នឹងត្រូវចាកចេញពីទីក្រុងឡុងដ៏ដោយគ្មានតម្លៃខ្លួនដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ ៕
ដោយ៖តារា