Marcelo ផ្ទេទៅ Juventus ខណះ Sandro ផ្ទេរមក Real អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ

52066
  • យោងតាមសារព័ត៌មាន Tuttosport បានឱ្យដឹងថាក្លឹប Real Madrid ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូនខ្សែការពារស្លាបឆ្វេង Marcelo ជាថ្នូរនឹងការនាំយក Alex Sandro ។ យោងតាមការចេញផ្សាយកាលពីថ្ងៃពុធរបស់ការសែត Tuttosport បាននិយាយថាក្លិប Real Madrid បានស្នើឡើងដោយផ្ទាល់នូវការផ្លាស់ប្តូរកីឡាករ Marcelo សម្រាប់ការនាំយក Alex Sandro ជំនួសវិញ ។

    Image result for Marcelo

    ជាការពិតមានរបាយការណ៍ពីមុនៗបានបង្ហាញថា Cristiano Ronaldo ចង់ជួបជុំជាមួយមិត្តភក្តិសញ្ជាតិប្រេស៊ីលរបស់គាត់វិញនៅឯទីក្រុង Turin ខណៈពេលដែល Marcelo ខ្លួនឯងហាក់ដូចជាបើកទូលាយដើម្បីផ្លាស់ប្តូរបរិយាកាសផងដែរ ។ ហេតុដូច្នេះចាប់តាំងពី Real Madrid បានធ្វើការផ្តល់នូវការផ្លាស់ប្តូរនេះមកក្លឹប Juventus អាចសម្រេចចិត្តទទួលយកការផ្តល់ជូននេះផងដែរ ។

    Image result for Alex Sandro

    ការចរចារបស់ក្លឹបសេះបង្កង់ Juventus ជាមួយនិង Alex Sandro សម្រាប់កិច្ចសន្យាថ្មីមួយបានបង្ហាញយ៉ាងច្បាស់នូវភាពមិនអាចទៅរួច ដែលខ្សែការពារឆ្វេងរូបនេះកំពុងទាមទាតំឡើងប្រាក់ឈ្នួលរបស់ខ្លួន ដោយបច្ចុប្បន្នរូបគេទទួលបានត្រឹមតែ ២,៨ លានអឺរ៉ូប៉ុណ្ណោះក្នុងមួយរដូវកាល ។ ជាមួយនឹងការផ្លាស់ប្តូរនេះអាចនឹងមានផលល្អសម្រាប់ក្លឹបទាំងពីរ ទោះបីជាវាត្រូវបានលើកឡើងថាប្រាក់ខែបច្ចុប្បន្នរបស់ Marcelo មានតម្លៃជាង ១០ លានអឺរ៉ូក្នុងមួយរដូវជាបញ្ហាចោទយ៉ាងណាក៏ដោយ ។

    Image result for Cristiano Ronaldo

    ទោះជាយ៉ាងណាក៏ដោយប្រាក់បៀរវត្សរ៍ដ៏ច្រើនមិនមែនជាបញ្ហាធំដុំសម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់  Juventus នោះឡើយ ព្រោះការចុះហត្ថលេខាលើ Ronaldo អាចបញ្ជាក់បានយ៉ាងច្បាស់ថាវាគ្មានបញ្ហាអ្វីនោះទេសម្រាប់ប្រាក់ឈ្នួលត្រឹមតែ ១០ លានអឺរ៉ូក្នុងមួយឆ្នាំរបស់ Marcelo ខណះ Cristiano Ronaldo ទទួលបានប្រាក់ឈ្នួលរហូតដល់ ៣០ លានអឺរ៉ូឯណោះក្នុងមួយឆ្នាំ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី