លោក Zidane អាចនឹងទៅដឹកនាំក្លឹប Juventus ក្រោយពីបានបង្ហោះសារមួយឃ្លានេះ

24243
  • អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេនិយាយថាក្លឹបបីសាចក្រហម Manchester United និងក្លឹបសេះបង្កង់ Juventus សុទ្ធសឹងតែចង់បានរូបលោកទៅដឹកនាំក្រុមរបស់ពួកគេរៀងៗខ្លួន ។

    Related image

    លោក Zinedine Zidane ដែលបានភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយក្លឹបមួយចំនួនកាលពីពេលថ្មីៗនេះបានផ្ញើរសារមួយនៅលើប៉ុស្តិ៍ YouTube Zeta 5 ដោយនិយាយថា៖ “ជំរាបសួរអ្នករាល់គ្នាពីទីក្រុងម៉ាឌ្រីត ខ្ញុំសង្ឃឹមថាអ្នកនឹងមិនអីទេ ។ ខ្ញុំសង្ឃឹមថានឹងមកដល់ឆាប់ៗ ហើយចំណាយពេលខ្លះជាមួយអ្នក ។ សូមស្វាគមន៍ចំពោះអ្នកទាំងអស់គ្នា និង Forza Juve! “។

    Related image

    គេជឿជាក់ថាទាំងក្លឹប Manchester United និង Juventus កំពុងតាមដានស្ថានភាពរបស់លោក Zidane ខណះសមាជិកក្រុមប្រឹក្សាភិបាល Man United បានរាយការណ៍ថាបានស្នើសុំលោក Zidane មិនឱ្យឆ្លើយតបទៅនឹងការផ្តល់ជូនណាមួយ ខណៈពេលដែលក្រុមបីសាចក្រហមកំពុងសម្រេចចិត្តលើអនាគតរបស់លោក Jose Mourinho ថាតើគួរឲ្យលោកដឹកនាំបន្តឬត្រូវបណ្ដេញលោកចេញ ។

    Image result for Zinedine Zidane

    ទោះជាយ៉ាងណាក៏ដោយបើតាមការសែតរបស់បារាំង Le Parisien បានជឿជាក់ថាលោក Zidane មិនមានបំណងចូលរួមជាមួយក្លឹប Manchester United នោះឡើយ ។ គ្រូបង្វឹកវ័យ ៤៦ ឆ្នាំរូបនេះបានកំណត់ទិសដៅបន្ទាប់របស់គាត់រួចរាល់ហើយ ដោយក្លឹបសេះបង្កង់ Juventus អាចគោលដៅធំបំផុតរបស់លោក ដែលជាទីកន្លែងដែលលោកបានចំណាយពេលអស់ ៥ ឆ្នាំ និងទទួលបានជោគជ័យបំផុត ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី