
ក្លឹបកំពុងឡើងជើង វិសាខា បានបង្ហាញសមាជិកថ្មីរបស់ខ្លួនចំនួន ២ រូបជាផ្លូវការហើយ ដើម្បីត្រៀមធ្វើការប្រកួតដណ្ដើមពានរង្វាន់ ហ៊ុនសែនខាប់ និង លីគកំពូលកម្ពុជា នារដូវកាលថ្មីខាងមុខនេះ ។
ខ្សែការពារវ័យក្មេង ឆេង ម៉េង និង ខ្សែបម្រើ សារី ម៉ាត់ណូរ៉ូទីន គឺជាកីឡាករចំណូលថ្មីទី ៦ និង ទី ៧ ដែលបានចុះហត្ថលេងឲ្យក្លឹបដែលជាប់ចំណាត់ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌ Metfone Cambodian League កាលពីរដូវកាលមុន ដើម្បីពង្រីកទម្រង់លេងរបស់ក្រុមលោក ហុក សុជីវ័ន ដើម្បីត្រៀមខ្លួនប្រជែងដណ្ដើមយកពានរង្វាន់ ហ៊ុនសែនខាប់ និង លីគកំពូលកម្ពុជា នារដូវកាល ២០១៩ នេះ ។
គួររំលឹកផងដែរថា ឆេង ម៉េង និង សារី ម៉ាត់ណូរ៉ូទីន គឹរជាកីឡាករដ៏សំខាន់ក្នុងការជួយឲ្យក្លឹប ណាហ្គាវ៉ើលដ៏ លើកពានលីគកំពូលកម្ពុជា ជាលើកដំបូងរបស់ក្លឹបក្នុងរដូវកាល ២០១៨ កន្លងមកនេះ ៕
ដោយ៖តារា