Mohamed Salah ៖ វាតែងតែជាក្ដីស្រម៉ៃក្នុងការមកលេងឱ្យក្លឹបហងក្រហម Liverpool

24689
  • ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបហង្សក្រហមកីឡាករ Mohamed Salah បានអះអាងថាការផ្ទេរមកលេងនៅក្លឹបនេះតែងតែជាក្ដីសុបិនរបស់គាត់តាំងពីដើមរៀងមក ។ កីឡាករ វ័យ ២៦ ឆ្នាំរូបនេះបានមកដល់កីឡាដ្ឋាន Anfield កាលពីរដូវក្តៅឆ្នាំ ២០១៧ និងមានរដូវកាលដំបូងដែលមិនអាចបំភ្លេចបានជាមួយក្លឹបដែលបានក្លាយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Premier League ដោយបង្ហាញខ្លួនបានចំនួន ៣៨ ប្រកួតស៊ុតបាន ៣២ គ្រាប់ ។

    Image result for Mohamed Salah

    ទម្រង់លេងដ៏ល្អរបស់គាត់បាននាំ Liverpool ឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលគាត់ក៏បានបញ្ជូនក្រុមជម្រើសជាតិអេហ្ស៊ីបឡើងទៅលេងនៅ World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩០ មកម្លេះ ។ នៅក្នុងបទសម្ភាសន៍ជាមួយវេបសាយផ្លូវការរបស់ Liverpool បានបង្ហាញថាគាត់ជាញឹកញាប់ត្រូវបានគេប្រើដើម្បីលេងជាខ្សែប្រយុទ្ធនៅលើវីដេអូហ្គេម ហើយកាលពីនៅវ័យក្មេងគាត់តែងតែមានក្តីសុបិន្តមួយចង់លេងសម្រាប់ក្លិបនេះនៅថ្ងៃណាមួយ ។

    Image result for Mohamed Salah

    Salah បាននិយាយថា៖ “វាជាក្លិបដ៏ធំៗៗ ហើយគ្រប់គ្នាដឹងពីវា ។ វាមានភាពល្បីល្បាញទូទាំងពិភពលោក ហើយជាមួយអ្នកគាំទ្រជាច្រើននៅមជ្ឈឹមបូព៌ា ខ្ញុំគិតថាខ្ញុំបានលឺដំបូងអំពី Liverpool នៅពេលខ្ញុំមានអាយុ ១០ ឬ ១១ ឆ្នាំ ។ រឿងរ៉ាវរបស់ខ្ញុំដែលលេងដូចជាពួកគេនៅលើ PlayStation របស់ខ្ញុំគឺពិត ។ ពេលខ្លះវាដូចជាក្រុមដទៃ ប៉ុន្តែភាគច្រើនខ្ញុំធ្លាប់ជាក្រុមហង្សក្រហម Liverpool ។ នៅពេលនោះមកខ្ញុំមិនអាចនឹកស្មានថាខ្ញុំនៅទីនេះថ្ងៃណាមួយទេ ប៉ុន្តែវាតែងតែជាសុបិនរបស់ខ្ញុំហើយអ្នកត្រូវតែព្យាយាមធ្វើតាមពួកគេ “។

    Related image

    អតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប AS Roma រូបនេះបានខិតជិតផ្ទេរទៅចូលរួមជាមួយនឹងក្លឹបហង្សក្រហមពីក្លឹប Basel បាត់ទៅហើយកាលពីឆ្នាំ ២០១៤ ប៉ុន្តែត្រូវបានក្លឹបតោខៀវ Chelsea ចុះហត្ថលេខាបានមុន ។ គាត់បានចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីស្វែងរកការប្រកួតជាទៀងទាត់ដោយចូលរួមជាមួយក្លិប Fiorentina ក្នុងឆ្នាំ ២០១៥ មុនពេលចូលរួមជាមួយក្រុមយក្សនៅទីក្រុង រ៉ូម ជាអចិន្រ្តៃយ៍ដោយចំណាយពេលអស់ ១៨ ខែនៅទីនោះ ។ ទម្រង់ដ៏ល្អរបស់គាត់នៅក្នុងប្រទេសអ៊ីតាលីបានធ្វើឲ្យក្រុមហង្សក្រហមចាប់អារម្មណ៍នាំយករូបគាត់ភ្លាមៗតែម្ដង ។

    Related image

    អតីតកីឡាករ Chelsea រូបនេះបន្តថា៖ “នៅពេលដែលខ្ញុំទៅ Basel ពេលខ្ញុំនៅប្រទេសអេហ្ស៊ីប ខ្ញុំមានគំរោងមួយដែលខ្ញុំសង្ឃឹមថាថ្ងៃណាមួយនឹងមកដល់ Liverpool ។ មានឱកាសពីមុន ប៉ុន្តែនៅពេលនោះវាមិនដំណើរការសម្រាប់ភាគីទាំងពីរទេ ។ នៅពេលដែលមានការចាប់អារម្មណ៍ជាថ្មីម្តងទៀតកាលពីឆ្នាំមុន ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកកាន់ក្លឹបហង្សក្រហម Liverpool ដោយផ្ទាល់ តែខ្ញុំត្រូវតែមើលអ្វីដែលជាផែនការសម្រាប់អ្នកនិងរបៀបដែលអ្នកនឹងចូលទៅក្នុងវា ។ ខ្ញុំនៅពេលនេះ “។

    Image result for Mohamed Salah

    បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវក្នុងរដូវកាលនេះខ្សែប្រយុទ្ធរបស់អេហ្ស៊ិប Mohamed Salah បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ក្នុងការប្រកួតបីលើកចុងក្រោយសម្រាប់ Liverpool ។ បច្ចុប្បន្នក្រុមរបស់លោក Jurgen Klopp កំពុងឈរនៅលំដាប់ទីពីរនៅក្នុងតារាងក្របខ័ណ្ឌ Premier League ដោយមានពិន្ទុស្មើជាមួយក្រុម Manchester City ប៉ុន្តែខុសត្រង់គ្រាប់បាល់ស៊ុតបញ្ចូលទីតែប៉ុណ្ណោះ ខណះនៅក្នុងក្របខ័ណ្ឌ Champions League ពួកគេកំពុងឈរនៅលើកំពូលតារាងនៃពូល C ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី