Bellamy ៖ Sterling អាចរកគ្រាប់បាល់បាន ៣០ ទៅ ៤០ គ្រាប់ក្នុងមួយរដូវកាលក្នុងពេលឆាប់ៗនេះ

13882

Craig Bellamy ជឿជាក់ថាខ្សែប្រយុទ្ធរបស់ក្លឹបមេឃខៀវ Manchester City កីឡាករ Raheem Sterling នឹងអាចស៊ុតបញ្ចូលទីបាន ៣០ ទៅ ៤០ គ្រាប់ក្នុងមួយរដូវកាលនាពេលអនាគត ។

Image result for Craig Bellamy

Sterling វ័យ ២៣ ឆ្នាំគឺស្ថិតក្នុងទម្រង់លេងដ៏ល្អសម្រាប់ក្លឹបនិងប្រទេសរបស់គាត់ ដោយស៊ុតបាន ៤ គ្រាប់ក្នុងនាមជាកីឡាកររបស់ក្លឹប Manchester City នារដូវកាលនេះ និងពីរគ្រាប់នៅក្នុងការប្រជែងដណ្តើមពានរង្វាន់ Nations League លើក្រុមជម្រើសជាតិអេស្ប៉ាញកាលពីពេលថ្មីៗនេះ ។

Related image

អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool រូបនេះបានស៊ុតបញ្ចូលទីបានចំនួន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦ លើកសម្រាប់ក្រុមរបស់លោក Pep Guardiola កាលពីរដូវកាលមុនជាមួយនឹងកំណត់ត្រាដ៏ល្អរបស់គេនៅក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកក្លឹប Barcelona និងក្លិប Bayern Munich ។

Image result for Raheem Sterling

ថ្លែងនៅលើទូរទស្សន៍ Sky Sports នៅល្ងាចថ្ងៃព្រហស្បតិ៍លោក Bellamy បានទទូចថា Sterling នឹងទទួលបានភាពប្រសើរជាងមុនក្នុងការស៊ុតបញ្ចូលទីនាពេលអនាគត និងបានគាំទ្រដល់សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣០-៤០ គ្រាប់ក្នុងមួយរដូវកាលក្នុងពេលឆាប់ៗនេះ ។

Image result for Raheem Sterling

Bellamy បាននិយាយថា៖ “គាត់នឹងទទួលបានគ្រាប់បាល់ច្រើនទៀត គាត់នឹងកាន់តែល្អប្រសើរជាងមុន ។ យើងបាននិយាយថាកាលពីឆ្នាំមុននៅពេលគាត់បានឆ្លងកាត់ពេលវេលារងរបួស ប៉ុន្តែគាត់នៅតែស៊ុតបញ្ចូលទីបានច្រើន ។ គាត់នឹងទទួលបានចំនួនគ្រាប់បាល់ជាច្រើនក្នុងឆ្នាំនេះ ហើយវានឹងមានរដូវកាលនៅពេលគាត់នឹងទទួលបាន ៣០ ឬ ៤០ គ្រាប់ ។ ខ្ញុំប្រាប់អ្នកឥឡូវនេះគាត់ពិតជានឹងធ្វើ ។ ដរាបណាគាត់នៅតែមានអ្វីគ្រប់យ៉ាងទៅបានយ៉ាងល្អជាមួយសុខភាពល្អរបស់គាត់ គាត់នឹងមានរដូវមួយដ៏អស្ចារ្យ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី