
យោងតាមការសែតដ៏ល្បីរបស់ប្រទេសអស្ប៉ាញ ដុនបូឡុង បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal អាចនឹងក្លាយជាទិសដៅដ៏មានសក្តានុពលមួយក្នុងចំណោមទិសដៅសក្តានុពលចំនួន ៥ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior នៅក្នុងឆ្នាំថ្មីនេះ ប្រសិនបើក្លឹប Real Madrid អនុញ្ញាតឲ្យក្លឹបដ៏ទៃផ្សេងទៀតខ្ចីជើងរូបគេ ។
តារាជើងស៊ុតវ័យ ១៨ ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះមិនអាចបង្ហាញខ្លួនសម្រាប់ក្លឹបអធិរាជស Real Madrid បាននោះទេក្រោមការដឹកនាំរបស់លោក Julen Lopetegui មុនពេលលោកត្រូវបានគេបណ្ដេញចេញពីដំណែង ហើយរូបគេអាចនឹងស្វែងរកការលេងជាទៀងទាត់បន្ថែមទៀតនៅកន្លែងផ្សេងជាបណ្តោះអាសន្នសិន មុនពេលរូបគេមានសមត្ថភាពគ្រប់គ្រាន់លេងឲ្យក្រុមម្ចាស់ជើងឯក Champion League មួយនេះ ។
ក្រុមដែលចាប់អារម្មណ៍ចង់បានរូបគេក្រៅពីក្លឹបកាំភ្លើងធំ Arsenal រួមមានក្លឹបផ្សេងទៀតដូចជាក្រុមយក្សនៅក្របខ័ណ្ឌ Serie A ចំនួន ៣ រួមមានក្លឹប Inter Milan , Napoli និង AS Roma រួមទាំងក្រុមខ្លាំងនៅក្របខ័ណ្ឌ Bundesliga ក្លឹប Borussia Dortmund ផងដែរ សុទ្ធសឹងតែចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំរូបនេះ ៕
ដោយ៖តារា