ខ្សែប្រយុទ្ធកណ្ដាលឆ្នើមចំនួន ៥ រូបដែលល្អបំផុតក្នុងការទៅជំនួស Luis Suarez នៅ Barcelona

25759
  • Luis Suarez នឹងក្លាយជាខ្សែប្រយុទ្ធដែលពាក់អាវលេខ ៩ ដ៏អស្ចារ្យបំផុតម្នាក់របស់ក្លឹប FC Barcelona ។ ចាប់តាំងពីផ្ទេរពីក្លឹបហងក្រហម Liverpool កាលពីឆ្នាំ ២០១៤ សមាជិកក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ រូបនេះបានក្លាយជាខ្សែប្រយុទ្ធស្នូលម្នាក់របស់ក្រុម Barce ដោយស៊ុតបញ្ចូលទីបានចំនួន ១១៧ គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៤០ លើក ។ បច្ចុប្បន្ន Suarez មានវ័យ ៣១ ឆ្នាំហើយ ដូច្នេះក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga មួយនេះបានកំពុងចាប់ផ្ដើមស្វែងរកខ្សែប្រយុទ្ធកណ្ដាលឆ្នើមម្នាក់ដើម្បីជំនួសរូបគេ ។

    Related image

    Luis Suarez ក៏បានពន្យល់ក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ Radio 890 ថា៖ “ពិតណាស់ Barcelona ត្រូវការលេខ ៩ ព្រោះឥឡូវខ្ញុំមានអាយុ ៣១ ឆ្នាំហើយ ។ Barcelona ត្រូវតែគិតអំពីអនាគតរបស់ពួកគេហើយកីឡាករពិតជាត្រូវបន្តចូល ។ យើងស្ថិតនៅក្នុងទីក្រុងបាសេឡូណាជារៀងរាល់ថ្ងៃមានកីឡាករឆ្នើមៗជាច្រើនដែលនឹងត្រូវភ្ជាប់ទំនាក់ទំនងជាមួយក្លឹប” ។

    ដូច្នេះត្រូវបានគេព្យាករណ៍ថាមានខ្សែប្រយុទ្ធឆ្នើមចំនួន ៥ នាក់ដែលសាកសមបំផុតសម្រាប់ក្លឹបអ្នកមានបុណ្យ FC Barcelona ធ្វើការចុះហត្ថលេខាជំនួស Luis Suarez ។

    ១/ កីឡាករ Krzysztof Piatek

    Related image

    កីឡាករសញ្ជាតិប៉ូឡូញរូបនេះគឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមគោលដៅរបស់ពួកគេបន្ទាប់ពីរកបាន ៩ គ្រាប់ក្នុងការប្រកួតចំនួន ១០ នៅក្របខ័ណ្ឌ Serie A នារដូវកាលនេះ ។

    ២/ កីឡាករ Paco Alcacer

    Image result for Paco Alcacer

    Paco Alcacer ដែលបច្ចុប្បន្នកំពុងខ្ចីពីក្លឹប Barcalona ទៅកាន់ក្លឹប Borussia Dortmund ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានរកគ្រាប់បាល់ចំនួន ៧ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Bundesliga ខណៈស៊ុតបញ្ចូលទីបានចំនួន ៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ព២ លើកសម្រាប់ក្រុមគោជល់អេស្ប៉ាញ ។

    ៣/ កីឡាករ Nicolas Pepe

    Related image

    Barcelona ក៏កំពុងសម្លឹងមើលខ្សែប្រយុទ្ធកូនកាត់ បារាំង-កូតឌីវ័រ កីឡាករ Nicolas Pepe វ័យ ២៣ ឆ្នាំរបស់ក្លឹប Lille OSC ផងដែរ ដែលរូបគេក៏អាចលេងនៅតំបន់ស្លាបក៏បាននៅតំបន់កណ្ដាលក៏បាន ហើយខ្សែប្រយុទ្ធរូបនេះអាចមានតម្លៃខ្លួនថោកបំផុតនៅក្នុងបញ្ជីរបស់ពួកគេ ។

    ៤/ កីឡាករ Timo Werner

    Image result for Timo Werner

    Timo Werner របស់ក្លឹប RB Leipzig គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងជាកីឡាកររកគ្រាប់បាល់បំផុតម្នាក់នៅក្របខ័ណ្ឌ Bundesliga ប៉ុន្តែកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះត្រូវគេជឿជាក់ថាមិនមានតម្លៃខ្លួនថោកនោះទេ ។

    ៥/ កីឡាករ Lautaro Martinez

    Image result for Lautaro Martinez

    ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យក្មេងរូបនេះទើបតែផ្ទេរទៅលេងឲ្យក្លឹប Inter Milan នារដូវកាលនេះប៉ុណ្ណោះទេបន្ទាប់ពីស៊ុតបញ្ចូលទី ២២ គ្រាប់ក្នុងការប្រកួត ៤៨ លើកសម្រាប់ក្លឹប Racing Club ហើយខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះកំពុងត្រូវបានគេមើលឃើញថាកំពុងបង្ហាញទម្រង់បានយ៉ាងល្អនឹងត្រូវបានក្លឹបធំៗជាច្រើនតាមទិញរូបគេ ខណះតម្លៃខ្លួនរបស់គេត្រូវគេជឿជាក់ថាមិនមានតម្លៃថោកនោះទេ ។

    តើក្រុមអ្នកគ្រាំទ្រក្លឹបអ្នកមានបុណ្យ FC Barcelona ទាំងអស់គ្នាចង់ឲ្យក្លឹបទិញកីឡាកររូបណាដើម្បីទៅជំនួស Luis Suarez ?

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី