Hazard ៖ វាមិនអាចទៅរួចទេក្នុងការចាកចេញ ព្រោះ Chelsea បានផ្តល់ឱ្យខ្ញុំច្រើនខ្លាំងណាស់

6593
  • កិច្ចសន្យារបស់កីឡាករ Eden Hazard មានរយៈពេលតិចជាង ២ ឆ្នាំទៀត ខណៈមានពាក្យចរចារអារ៉ាមជាច្រើនថាខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះនឹងផ្ទេរទៅចូលរួមជាមួយក្លឹប Real Madrid កាលពីរដូវក្ដៅ ។ ទោះបីជាយ៉ាងណាក៏ដោយប្រធានក្រុមប៊ែលហ្សិក រូបនេះដូចជាស្ងប់ស្ងាត់ទៅវិញអំពីកិច្ចចរចាផ្ទេរ ។

    Image result for Eden Hazard

    Eden Hazard បាននិយាយទៅកាន់ Telefoot ក្នុងបទសម្ភាសតាមទូរទស្សន៍មួយថា៖ “យើងមានទំនុកចិត្តលើខ្លួនយើង ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចធ្វើការប្រកួតគ្រប់ទីកន្លែង ហើយខ្ញុំរកបានគ្រាប់បាល់បាន ។ ខ្ញុំគិតថាយើងមានគ្រាប់បាល់ច្រើន ។ វាខុសគ្នាពីលោក Conte និង Mourinho ។ នៅពេលដែលលោក Sarri បានមកគាត់ប្រាប់យើងពីរឿងនេះ ។ ទោះយើងលេងប៉ះក្រុមធំក៏យើងត្រូវតែមានគ្រាប់ ។ ហើយខ្ញុំមានកីឡាករដែលនៅជុំវិញខ្ញុំដែលអនុញ្ញាតឱ្យខ្ញុំអាចធ្វើវាបាន “។

    Image result for Eden Hazard

    Hazard បានលើកឡើងពីគោលជំហររបស់គាត់ចំពោះការស្នាក់នៅជាមួយក្រុមតោខៀវថា៖ “Chelsea មានភាពច្បាស់លាស់ជាមួយខ្ញុំ ។ ខ្ញុំមិនអាចចាកចេញ ( កាលរដូវក្តៅមុន ) ដូច្នេះខ្ញុំបានទទួលយកវា ។ ចាកចេញឬស្នាក់នៅខ្ញុំនឹងសប្បាយចិត្តដោយមិនគិត ។ ខ្ញុំមិនសោកស្តាយវាទេ ខ្ញុំមិនមានកំហឹងដូចអ្នកខ្លះនិយាយទេ ។ ខ្ញុំមិនដែលមានជម្លោះជាមួយក្លឹបទេ ពីព្រោះ Chelsea បានផ្តល់ឱ្យខ្ញុំច្រើនខ្លាំងណាស់ ។ វាគឺដូចគ្នានៅ Lille ។ ខ្ញុំអាចចាកចេញពីពីររដូវកាលមុន ប៉ុន្តែខ្ញុំបានស្នាក់នៅហើយយើងបានឈ្នះលីគ ។ ប្រសិនបើខ្ញុំចាកចេញពី Chelsea វានឹងមានលក្ខខណ្ឌល្អ “។

    Related image

    នៅពេលត្រូវបានសួរថាតើមានឱកាសចាកចេញពីក្លឹបតោខៀវ Chelsea នៅខែមករាឬយ៉ាងណា? គាត់និយាយថា៖ “វាមិនអាចទៅរួចទេ” ។ ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់កិច្ចសន្យាថ្មីឲ្យ Eden Hazard ជាមួយនឹងប្រាក់ឈ្នួលចំនួន ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ។ ក្រុមតោខៀវកំពុងរៀបចំសម្រាប់កិច្ចពិភាក្សាមួយដើម្បីព្យាយាមបញ្ចុះបញ្ចូលតារាឆ្នើមរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះឱ្យស្នាក់នៅក្លឹបបន្ត និងបំភ្លេចការចង់ទៅលេងឲ្យក្លិប Real Madrid ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Hazard ទទួលបានចំនួន ២២០,០០០ ផោនក្នុងមួយសប្តាហ៍ ហើយវានឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២០ ខាងមុខនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី