Zlatan Ibrahimovic កំពុងពិចារណាវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញនាខែមករានេះ

29390
  • ខ្សែប្រយុទ្ធរបស់ក្លឹប LA Galaxy កីឡាករ Zlatan Ibrahimovic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញក្នុងរដូវកាលដោះដូរកីឡាករនាពេលខាងមុខ នេះបើយោងតាម Sky Italia បានចុះផ្សាយ ។ ការប្រកួតប្រជែងដណ្ដើមពានរង្វាន់ក្នុងក្របខ័ណ្ឌ MLS នឹងត្រូវបញ្ចប់នៅក្នុងខែធ្នូខាងមុខ និងចាប់ផ្តើមថ្មីវិញនៅក្នុងខែមីនា ឆ្នាំ ២០១៩ ។

    Related image

    Zlatan Ibrahimovic ធ្លាប់លេងឱ្យក្លឹប AC Milan អស់រយៈពេលជាច្រើនឆ្នាំមុនពេលចុះហត្ថលេខាជាមួយនឹងក្លិប Paris Saint-Germain កាលពីឆ្នាំ ២០១២ ។ គ្រូបង្វឹករបស់ក្លឹប AC Milan លោក Gennaro Gattuso ពិតជាមានបំណងចង់នាំយក Zlatan ត្រឡប់ទៅកាន់ក្រុម AC Milan វិញពិតមែននៅខែមករានេះ ។

    Related image

    ប្រាក់ឈ្នួល ២៣.០០០ ផោនក្នុងមួយសប្តាហ៍របស់ Zlatan គឺមិនមែនជាបញ្ហានោះទេ បើប្រៀបធៀបជាមួយនឹងខ្សែប្រយុទ្ធឆ្នើមមួយចំនួននៅក្នុងទ្វីបអឺរ៉ុប ។ Zlatan អាចជាកម្លាំងដ៏សំខាន់សម្រាប់ក្រុម AC Milan ដែលកំពុងចាញ់ពិន្ទុក្លឹបសេះបង្កង់ Juventus ចំនួន ១០ ពិន្ទុ នៅក្នុងក្របខ័ណ្ឌ Serie A ។

    Related image

    ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់រួចហើយថារូបគេចង់ចូលនិវត្តន៍នៅក្នុងក្លឹប AC Milan ដែលរូបគេជឿជាក់ថាជាក្លឹបធំបំផុតក្នុងពិភពលោក ខណះបច្ចុប្បន្ននេះ Ibrahimovic ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាអំពីលក្ខខណ្ឌនៃការវិលត្រឡប់ជាមួយក្រុមគ្រួសារនិងភ្នាក់ងាររបស់គាត់លោក Mino Raiola ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី