លោក Guardiola ៖ Sterling នៅវ័យក្មេងពេកក្នុងការក្លាយជាកីឡាករល្អបំផុតក្នុងលោក

37601
  • លោក Pep Guardiola បាននិយាយថាកីឡាករ Raheem Sterling អាចសម្រេចបាននូវអ្វីដែលគាត់ចង់បាននៅក្នុងកីឡាបាល់ទាត់ ប៉ុន្តែគាត់បានបញ្ឈប់ខ្លួនគាត់ក្នុងនាមជាកីឡាករល្អបំផុតរបស់ពិភពលោកបន្ទាប់ពីគាត់បានរកគ្រាប់បាល់ទី ៥០ របស់គាត់សម្រាប់ក្លឹប Manchester City ។

    Image result for Pep Guardiola

    Raheem Sterling វ័យ ២៣ ឆ្នាំបានស៊ុតបាល់បញ្ចូលទីក្នុងការជ័យជម្នះ ៦-១ លើក្រុម Southampton នៅឯកីឡដ្ឋាន Etihad ។ លោក Guardiola មានការខកចិត្តក្នុងការវាយតម្លៃនៃការលេងរបស់ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះ ។

    Raheem Sterling, right, was on top form against the Saints on Sunday

    គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះបាននិយាយថា៖ “Raheem គឺជាកីឡាករឆ្នើមម្នាក់ ប៉ុន្តែគាត់នៅក្មេងណាស់ក្នុងការពិចារណាក្នុងចំណោមកីឡាករឆ្នើមៗ របស់ពិភពលោក ។ រូបគេស្ថិតក្នុងទម្រង់ដ៏អស្ចារ្យនៅពេលនេះហើយរូបគេមានភាពមុតស្រួចលឿនរហ័សឆ្លាតក្នុងការប្រយុទ្ធ គាត់អាចលេងទាំងសងខាង កណ្តាល និងចុះជួយការពារ ។ គាត់តែងតែប្តេជ្ញាចិត្តធ្វើជាខ្សែការពារជាមួយនឹងការប្រយុទ្ធ វាជាការបង្ហាញទម្រង់លេងមិនគួរឱ្យជឿ ទោះមាននិងគ្មានបាល់ក៏ដោយ “។

    Image result for Pep Guardiola

    លោក Guardiola បានបន្ថែមទៀតថា៖ “ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជាមួយនឹងកីឡាករវ័យក្មេងដូចគាត់ និង Leroy Sane ខ្ញុំមានអារម្មណ៍ថាពួកគេនៅមានចំណុចគួរតែកែលម្អ ។ ប៉ុន្តែគាត់បានបាត់បង់គ្រាប់បាល់ដ៏សាមញ្ញនៅក្នុងការប្រកួតនៅលើទឹកដី Tottenham ដែលគាត់អាចស៊ុតនៅក្នុងនាទី១ ប៉ុន្តែបន្ទាប់ពីនោះគាត់ធ្វើមិនបានល្អទោះមានបាល់ច្រើន ។ ជាការពិតណាស់គាត់ជាកីឡាករឆ្នើមម្នាក់មិនគួរឱ្យជឿហើយគាត់មានការលេងមិនគួរឱ្យជឿ ។ ប្រសិនបើគាត់អារក្សាទម្រង់លេងបាន ហើយគាត់ផ្តោតលើអ្វីដែលគាត់ត្រូវធ្វើដើម្បីក្លាយទៅជាកីឡាករល្អប្រសើរជាងមុន ហើយប្រសិនបើគាត់មានគំនិតនេះគាត់អាចសម្រេចអ្វីដែលគាត់ចង់បាន “។

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី