
អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និង វៀតណាម មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកសម្រាកលម្ហែកម្សាន្ដ នៅក្រុងព្រះសីហនុជិត៩ម៉ឺននាក់ មានការកើនឡើងរហូតដល់ជាង ៦% ប្រៀបធៀបទៅនឹងឆ្នាំមុន។
ភ្ញៀវជាតិជិត ៨ម៉ឺននាក់ កើនឡើងជាង ៦% ភ្ញៀវអន្តរជាតិមានជិត ៩ពាន់នាក់ កើនជាង ៥%។
ភ្ញៀវទៅកម្សាន្តតាមកោះ និងរមណីដ្ឋាននានាមានជាង ៩ពាន់នាក់ កើនជិត៨% ភ្ញៀវជាតិមានជាង ៤ពាន់នាក់ កើនឡើងជាង ៥% និងភ្ញៀវអន្តរជាតិមានជិត ៥ពាន់នាក់ កើនឡើងជិត ៣%។
សេវាម្ហូបអាហារ និងការស្នាក់នៅក៏មានការឡើងថ្លៃផងដែរ ដោយសារតម្រូវការមានការកើនឡើងរហូតដល់ភ្ញៀវមួយចំនួន ដេកនៅក្នុងឡាន នៅមាត់ឆ្នេរ ដោយសាររកន្លែងជួលស្នាក់នៅមិនបាន៕
ដោយ៖ តារា