Real Madrid ត្រៀមផ្ដល់ជូន Asensio ទៅឱ្យ Chelsea ដើម្បីលួងលោមយក Eden Hazard

57839
  • បើយោងតាមការសែតដ៏ល្បីរបស់ប្រទេសអស្ប៉ាញ Don Balon បានឱ្យដឹងថាក្លឹបអធិរាជស Real Madrid ត្រៀមរួចជាស្រេចក្នុងការផ្តល់ជូនខ្សែប្រយុទ្ធវ័យក្មេង Marco Asensio ក្នុងកិច្ចសន្យាសម្រាប់ការផ្ទេរតារាឆ្នើមរបស់ក្លឹបតោខៀវ Eden Hazard ។

    ប្រធានក្លឹប Real Madrid លោក Florentino Perez មានបំណងចង់ដណ្តើមយកខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះដើម្បីជំនួសកន្លែងរបស់កំពូលកីឡាករ Cristiano Ronaldo ហើយត្រូវបានគេត្រៀមរៀបចំឱ្យកីឡាករសញ្ជាតិអេស្ប៉ាញ Marco Asensio ជាជំនួយក្នុងការបញ្ចប់កិច្ចសន្យានេះ ។

    ទោះជាយ៉ាងណាកិច្ចព្រមព្រៀងណាមួយទំនងជាមិនត្រូវបានបញ្ចប់នៅខែមករានោះទេ ខណៈលោក Santiago Solari គ្រូបង្វឹកបណ្តោះអាសន្ន Real Madrid គឺជាអ្នកគាំទ្រដ៏ធំរបស់ Asensio និងមានការស្ទាក់ស្ទើរក្នុងការឃើញកីឡាកររូបនេះចាកចេញនៅពាក់កណ្តាលរដូវកាលក្នុងការដឹកនាំរបស់លោក ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី