Ronaldo និង Juve កំពុងព្រួយបារម្ភអំពីបញ្ហាកីឡាកររបួស ខណះជំនួបជាមួយ Man Utd ជិតមកដល់

7518
  • ខ្សែប្រយុទ្ធ Cristiano Ronaldo និងក្លឹបសេះបង្កង់ Juventus កំពុងប្រឈមនឹងការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហារបួសរបស់កីឡាករឆ្នើមៗមួយចំនួន ស្របពេលការទទួលក្រុមភ្ញៀវក្លឹបបីសាចក្រហម Manchester United នៅក្នុងក្របខ័ណ្ឌ Champions League ជិតមកដល់ ។

    Image result for Cristiano Ronaldo

    Juventus នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហមនៅកីឡដ្ឋាន Allianz ខណះក្រុមរបស់លោក Massimiliano Allegri ទទួលបានជ័យជម្នះ ៣ ប្រកួតជាប់ៗគ្នានឹងធ្វើឱ្យពួកគេឈរនៅលើកំពូលតារាងនៃពូល H និងខិតជិតឡើងទៅកាន់វគ្គ ១៦ ចុងក្រោយ ។ ទោះបីជាយ៉ាងណាក៏ដោយពួកគេអាចនឹងត្រូវបង្ខំចិត្តទទួលក្រុមរបស់លោក Jose Mourinho ដោយគ្មានវត្តមានកីឡាករឆ្នើមៗមួយចំនួនដូចជា Miralem Pjanic, Blaise Matuidi និង Douglas Costa ប្រសិនបើការរងរបួសក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីចុងសប្តាហ៍នោះកាន់តែអាក្រក់ទៅៗ ។

    Image result for Massimiliano Allegri

    Juventus បានទទួលជ័យជម្នះ ៣-១ លើក្រុម Cagliari ដើម្បីរក្សាពួកគេឱ្យស្ថិតក្នុងកំពូលតារាងក្នុងការតាមប្រមាញ់លើកពានរង្វាន់លីគកំពូលរបស់អ៊ីតាលីជាលើកទី ៨ ជាប់ៗគ្នា ប៉ុន្តែជ័យជម្នះរបស់ពួកគេហាក់បីដូចជារងការខូចខាតយ៉ាងខ្លាំងក្រោយពីកីឡាករចំនួនបីនាក់ត្រូវផ្លាស់ប្តូរចេញ ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកីឡាករ Douglas Costa គឺរជាកីឡាករគួរឲ្យព្រួយបារម្ភជាងគេ ក្រោយពីរូបគេបង្ហាញខ្លួនបានត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ខណៈខ្សែបម្រើសញ្ជាតិបារាំង Matuidi ត្រូវបានប្ដូរចេញផងដែរដោយសាររងរបួសភ្លៅ ។ លោក Allegri បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងផងដែរទៅលើខ្សែបម្រើ Pjanic ខណះកីឡាកររូបនេះបានបញ្ជាក់ថារូបគេនឹងធ្វើការប្រុងប្រយ័ត្នដើម្បីប្រកួតតទល់ជាមួយក្លឹបយក្សមកពីក្របខ័ណ្ឌ Premier League នៅថ្ងៃពុធនេះ ។

    Image result for Miralem Pjanic

    អ្នកចាត់ការរូបនេះបានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ” Pjanic មានការរងរបួសបន្តិច ។ គាត់មានបញ្ហាសាច់ដុំបន្តិចបន្តួច ។ Matuidi ក៏បានទទួលរងបួសផងដែរ ហើយក៏មានការបារម្ភខ្លាំងណាស់ដែរ “។

    Related image

    ទាក់ទងនឹងកីឡាករ Costa លោក Allegri បានទទួលស្គាល់ថាបញ្ហាខ្សែបម្រើស្លាបរូបនេះមានលក្ខណៈធ្ងន់ធ្ងរជាងគេបន្តិចដោយគ្រូបង្វឹករូបនេះបានបញ្ជាក់ថាក្លិបនឹងត្រួតពិនិត្យរបួសរបស់គេនៅក្នុងការប្រកួតនៅសប្តាហ៍នេះ ។ លោក Allegri  បានបន្ថែមថា៖ “គាត់មានអារម្មណ៍ឈឺចាប់នៅភ្លៅរបស់គាត់ ដូច្នេះយើងនឹងត្រូវវាយតម្លៃវាក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត” ។

    Image result for Douglas Costa

    ប្រសិនបើ Costa មិនមានឈ្មោះនៅក្នុងបញ្ជីប្រកួតនោះទេវានឹងក្លាយជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ Ronaldo ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាដៃគូរដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីគាត់បានផ្ទេរមកលេងនៅ Juventus ពីក្លឹប Real Madrid កាលពីរដូវកាលក្ដៅនេះ ខណះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣ ប្រកួតសម្រាប់ក្រុមសេះបង្កង់ ។ Juventus កំពុងតែសម្លឹងរកការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកទី ២ ក្នុងរយៈពេល ៣ រដូវកាល បន្ទាប់ពីបានចាញ់ក្លឹប Real Madrid ៤-១ នៅឯកីឡដ្ឋាន Millennium Stadium ក្នុងទីក្រុង Cardiff កាលពីឆ្នាំ ២០១៧ ខណះ Ronaldo ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលស៊ុតបញ្ចូលទីក្នុងការប្រកួតនោះឲ្យអធិរាជស Real Madrid ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី