លោក Ancelotti ៖ Mbappe និង Neymar គឺជាអ្នកស្នងតំណែងរបស់ Ronaldo និង Messi

25835
  • គ្រូបង្វឹករបស់ក្លឹប Napoli លោក Carlo Ancelotti បាននិយាយថាកីឡាករ Kylian Mbappe និង Neymar គឺជាអ្នកស្នងតំណែងរបស់កីឡាករ Cristiano Ronaldo និង Lionel Messi ។

    Image result for Carlo Ancelotti

    Napoli នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារ ។ លោក Ancelotti ដែលធ្លាប់បានដឹកនាំក្លឹប PSG អស់រយៈពេលពីរឆ្នាំរហូតដល់ឆ្នាំ ២០១៣ បានប្រាប់កូនក្រុមរបស់លោកឲ្យមានការប្រុងប្រយ័ត្ននឹងទេពកោសល្យដឹករបស់លោក Thomas Tuchel ជាពិសេសកាលេងរបស់កីឡាករ Mbappe និង Neymar ។

    Related image

    ជ័យលាភីពានរង្វាន់កីឡាករឆ្នើមនៅ World Cup ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំ កីឡាករ Mbappe គឺជាបេក្ខភាពដ៏លិចធ្លោម្នាក់ក្នុងការដណ្ដើមពានរង្វាន់ Ballon d’Or ឆ្នាំនេះ ខណៈដែលពានរង្វាន់នេះត្រូវបានប្រមូលដោយកីឡាករតែពីរនាក់ប៉ុណ្ណោះគឺកីឡាករ Ronaldo និង Messi ចាប់តាំងពីវិរៈបុរសប្រេស៊ី Kaka ឈ្នះកាលពីឆ្នាំ ២០០៧ គិតទៅអស់រយះពេល ១០ ឆ្នាំមកហើយ ។

    Image result for Ronaldo and Messi

    លោក Ancelotti បាននិយាយប្រាប់ Telefoot ថា៖ “គាត់ ( Mbappe ) គឺជាបេក្ខជនដែលអាចជឿទុកចិត្តបានដើម្បីដណ្ដើមយកតំណែងដំណែងទាំងនេះ ( Ronaldo និង Messi ) ដែលឈ្នះពានរង្វាន់ទាំងអស់ ។ ខ្ញុំគិតថា Mbappe និង Neymar អាចជាអ្នកស្នងតំណែងរបស់ Ronaldo និង Messi ។ ប្រសិនបើគាត់ ( Mbappe ) មិនឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ គាត់នឹងឈ្នះវាក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះដោយគ្មានបញ្ហាអ្វីទេក្រុមទាំងអស់សុបិនចង់បានគាត់ “។

    Related image

    ទាក់ទងនឹងតារាជើងស៊ុតសញ្ចាតិប្រេស៊ីល Neymar លោក Ancelotti បានបន្ថែមថា៖ “ការស្ថិតនៅក្នុងបេះដូងនៃការប្រកួតធ្វើឱ្យគាត់កាន់តែមានគ្រោះថ្នាក់និងមានប្រសិទ្ធភាពថែមទៀតសម្រាប់ក្រុមនេះ “។

    Related image

    ការជួបគ្នាលើកទី១ រវាង Paris Saint-Germain និង Napoli បានបញ្ចប់ក្នុងលទ្ធផលស្មើរគ្នា ២-២ នៅក្នុងកីឡាដ្ឋាន Parc des Princes កាលពីខែមុន ។ ក្លឹបហង្សក្រហម Liverpool កំពុងឈរនៅកំពូលតារាងក្នុងពូល C ខណះពិន្ទុក្រុមយក្សទាំង ៣ នេះមិនដាច់ឆ្ងាយពីគ្នានោះទេខុសគ្នាតែ ១ ពិន្ទុរៀងៗគ្នាតែប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី