លោក Emery ៖ Arsenal បច្ចុប្បន្នកាន់តែខិតក្លាយជាក្រុមល្អបំផុតក្នុង Premier League ហើយ

7074
  • លោក Unai Emery ជឿជាក់ថា Arsenal បានបង្ហាញថាពួកគេបានកាត់បន្ថយគម្លាតទៅលើក្រុមដែលល្អបំផុតក្នុងក្របខ័ណ្ឌ Premier League ក្រោយពីទទួលលទ្ធផលស្មើ ១-១ ជាមួយក្លឹប Liverpool ។

    Image result for Unai Emery

    កីឡាករ Alexandre Lacazette ជាអ្នកស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យក្រុមកាំភ្លើងធំនៅឯកីឡដ្ឋាន Emirates កាលពីថ្ងៃសៅរ៍ ប៉ុន្តែបន្ទាប់មកត្រូវ Liverpool បើកឆាកក្នុងតង់ទី ២ តាមបានស្មើរវិញដោយកីឡាករ James Milner ដើម្បីរក្សាភាពមិនទាន់ស្គាល់ពាក្យថាចាញ់របស់ក្រុមនៅប៉ែកខាងជើងទីក្រុងឡុងដ៏ក្នុងរយះ ១៤ ប្រកួតកន្លងមកនេះ ។

    Image result for Alexandre Lacazette

    លោក Emery ដែលបានទទួលតំណែងជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal កាលពីខែឧសភាបានដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេចាប់តាំងពីការបរាជ័យក្រោមថ្វីជើងក្រុមតោខៀវរបស់លោក Maurizio Sarri និងមានអារម្មណ៍ថាការលេងរបស់ក្រុមរបស់គាត់ទល់នឹង Liverpool បានគូសបញ្ជាក់ពីការរីកចម្រើនដែលពួកគេបានធ្វើក្នុងរយះប៉ុន្មានខែថ្មីៗនេះ ។

    Image result for Unai Emery

    លោក Emery  បាននិយាយថា៖ “ក្របខ័ណ្ឌ Premier League គឺជាការប្រកួតលើកដំបូងសម្រាប់យើង ។ វាផ្តល់ឱ្យយើងនូវភាពទៀងទាត់យ៉ាងខ្លាំងសម្រាប់រដូវកាលនេះក្នុងរយះ ៣៨ ប្រកួត ។ វាសំខាន់ណាស់នៅពេលដែលអ្នកលេងជាមួយក្រុម Man City, Chelsea និង Liverpool ហើយប្រសិនបើអ្នកឈ្នះវាប្រសើរ ។ ប៉ុន្តែការប្រកួតផ្សេងទៀតក៏មានសារៈសំខាន់ផងដែរព្រោះថាបីពិន្ទុគឺដូចគ្នានឹងក្រុម Liverpool ឬ Crystal Palace ឬនៅសប្តាហ៍ក្រោយជាមួយនឹងក្រុម Wolves ។ ថ្ងៃនេះគឺជាការធ្វើតេស្តមួយរបៀបដែលយើងប្រកួតទល់នឹងក្រុមដូចជាក្រុម Liverpool ។ ប្រហែលជាបន្ទាប់ពីក្រុម Manchester City និង Chelsea ថ្ងៃនេះយើងនៅជិតក្រុមទាំងនោះ ប៉ុន្តែយើងត្រូវការគ្រាប់បាល់បញ្ចូលទីនេះគ្រប់ការប្រកួត ។ ការប្រកួតទាំងអស់គឺសំខាន់ “។

    Image result for Unai Emery vs liverpool

    គួរបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្នក្លឹបកាំភ្លើងធំ Arsenal កំពុងឈរនៅចំណាត់ថ្នាក់ទី ៥ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ដែលមាន ៤ ពិន្ទុនៅពីក្រោយក្លឹបហងក្រហម Liverpool ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី