កីឡាករថ្លៃបំផុតក្នុងលោកចំនួន ៣ រូបកំពុងស្ថិតនៅលើរ៉ាដាតាមទិញរបស់ Real Madrid

24168
  • វិបសាយ CIES Football Observatory បានចុះផ្សាយនូវបញ្ជីឈ្មោះកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកហើយវាត្រូវបានគេមើលឃើញថាមានខ្សែប្រយុទ្ធចំនួន ៣ រូបដែលត្រូវបានគេជឿជាក់ថាស្ថិតនៅលើរ៉ាដាតាមទិញរបស់ក្លឹប Real Madrid កីឡាករទាំងនោះរួមមាន Kylian Mbappe , Neymar Jr និង Harry Kane របស់ក្លឹប Tottenham Hotspur ។

    នៅអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ Kylian Mbappe បានក្លាយជាកីឡាករបាល់ទាត់វ័យក្មេងដ៏អស្ចារ្យម្នាក់ដោយបានលើកពានតូចធំជាច្រើន ។ Mbappe ធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue 1 ចំនួនពីរសម័យកាល ហើយនៅរដូវក្តៅឆ្នាំ ២០១៨ នេះខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានក្លាយជាកីឡាករឆ្នើមបំផុតក្នុងព្រឹត្តឹការណ៍ការប្រកួត FIFA World Cup ដោយរូបគេស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ជួយឲ្យក្រុមមាន់គក់បារាំងលើកពាននាពេលនោះផងដែរ ។

    មិនគួរឱ្យឆ្ងល់ទេដែល Mbappe ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ដោយសារតម្លៃផ្ទេររបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ២១៦ លានអឺរ៉ូ ។ ចំណែក Harry Kane ស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ជាមួយនឹងតម្លៃ ១៩៧,៣ លានអឺរ៉ូ ខណៈដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona កីឡាករ Neymar របស់ក្រុម Paris Saint-Germain ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ជាមួយតម្លៃខ្លួន ១៩៧ លានអឺរ៉ូ រីឯខ្សែប្រយុទ្ធកំពុងតែឡើងជើងរបស់ក្លឹបហងក្រហម Liverpool កីឡាករសញ្ជាតិអេហ្ស៊ិប Mohammed Salah ស្ថិតនៅលេខរៀងទី ៤ ជាមួយតម្លៃខ្លួន ១៧៣ លានអឺរ៉ូ ។

    ចំណែកឯម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Lionel Messi ស្ថិតនៅលេខរៀងទី ៦ ដោយមានតម្លៃខ្លួន ១៧០,៦ លានអឺរ៉ូ ខណៈពេលដែលកីឡាករចំណូលថ្មីរបស់ក្លឹប Juventus និងជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid ក៏ជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo មិនបានស្ថិតនៅតារាងកំពូលទាំង ១០ នោះទេ ដោយមានតម្លៃខ្លួនផ្ទេរត្រឹមតែ ១២៣,៦ លានអឺរ៉ូ តែប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី