អតីតមិត្តរួមក្រុម Neymar ៖ ប្រសិនបើ Real Madrid ហៅ ខ្ញុំប្រាកដថា Neymar នឹងគិតអំពីវា

7592
  • អតីតមិត្តរួមនៅឯក្លឹប Santos របស់ Neymar កីឡាករ Ganso បានពិភាក្សាអំពីអនាគតរបស់អតីតមិត្តរួមក្រុមរបស់គាត់ក្នុងបទសម្ភាសន៍ជាមួយនឹង Canal Fottball Club ។

    Calciomercato បានសម្រង់សម្ដីរបស់ខ្សែបម្រើរបស់ក្លឹប Sevilla កីឡាករ Ganso ថា៖ “ខ្ញុំគិតថាវាពិបាកនឹងឃើញគាត់ ( Neymar ) ចូលរួមជាមួយ Real Madrid ឥឡូវនេះ ។ ទោះជាយ៉ាងណាវាអាចកើតឡើងនៅពេលអនាគត ។ ប្រសិនបើ Real Madrid ហៅ ខ្ញុំប្រាកដថា Neymar នឹងគិតអំពីវា “។

    Neymar ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Real Madrid ដែលនាពេលថ្មីៗនេះក្រុមអធិរាជសកំពុងជួបបញ្ហាក្នុងការរកគ្រាប់បាល់ ។ យោងទៅតាមរបាយការណ៍របស់ El Confidencial បានឲ្យដឹងថាតារាជើងស៊ុតសញ្ជាតិប្រេស៊ីលរូបនេះនៅតែជាអាទិភាពធំបំផុតសម្រាប់លោក Florentino Perez បើទោះបីជាគាត់អាចត្រូវចំណាយប្រាក់ប្រមាណជា ៣០០ លានអ៊ឺរ៉ូក្នុងកានាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះយ៉ាងណាក៏ដោយ ។ លើសពីនេះទៅទៀតស្ថានភាពកិច្ចសន្យារបស់កីឡាករ Neymar នៅឯក្លឹប Paris Saint-Germain អាចនឹងធ្វើឱ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះធ្វើការផ្ទេរនៅរដូវក្តៅឆ្នាំ ២០១៩ ជាមួយតម្លៃខ្លួនប្រហែល ២២០ លានអឺរ៉ូ ។

    គំនិតដែលនៅពីក្រោយ Neymar ក្នុងការផ្លាស់ទៅកាន់ទីក្រុងប៉ារីសដោយរូបគេចង់ឈ្នះពានរង្វាន់ Champions League និង Ballon d’Or ប៉ុន្តែការគិតរបស់គាត់ត្រូវបានខកចិត្ត ហើយឥឡូវនេះត្រូវបានគ្របដណ្តប់ដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ដែលបានជួយឲ្យបារាំងលើកពាន World Cup និងកំពុងក្លាយជាវីរៈបុរសនៅទីក្រុងប៉ារីស ដោយបានមើលរំលងអតីតតារាជើងស៊ុតរបស់ក្លឹប Barcelona រូបនេះទើបធ្វើឲ្យរូបគេខកចិត្តនឹងចង់ចាកចេញពីប្រទេសបារាំង ។ ហើយប្រសិនបើ Neymar ផ្ទេរទៅកាន់ក្លឹប Real Madrid នោះនឹងធ្វើឲ្យរូបគេក្លាយជាតួរឯកតែម្នាក់គត់ បន្ទាប់ពីការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ជាមួយតម្លៃខ្លួន ១១៧ លានដុលារកាលពីរដូវកាលក្ដៅកន្លងទៅនេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី