Modric អាចដឹកដៃលោក Zidane និង Marcelo ទៅរួមរស់ជាមួយក្លឹបសេះបង្កង់ Juventus

8369
  • Luka Modric ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លឹប Inter Milan នៅក្នុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែវាហាក់ដូចជាតារាឆ្នើមរបស់ក្លឹប Real Madrid រូបនេះត្រូវបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សនៅប្រទេសអ៊ីតាលីមួយផ្សេងទៀត ។

    បើយោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ ដុនបូឡុង បានឲ្យដឹងថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើប្រធានក្រុមជម្រើសជាតិក្រូអាត Luka Modric រូបនេះក្នុងកិច្ចប្រឹងប្រែងដើម្បីពង្រឹងតំបន់ខ្សែបម្រើ និងដើម្បីជួយឲ្យ Cristiano Ronaldo រកគ្រាប់បាល់ឲ្យបានច្រើនបន្ថែមទៀត ព្រោះពួកគេធ្លាប់លេងជាមួយគ្នាអស់រយះជាច្រើនឆ្នាំនៅឯក្លឹប Real Madrid ។

    កីឡាករវ័យ ៣៣ ឆ្នាំរូបនេះដែលត្រូវបានគេនិយាយថាមានសំណើរពីសំណាក់ក្របខ័ណ្ឌ Premier League និង MLS ផងដែរនោះក៏អាចចូលរួមដោយលោក Zinedine Zidane និង Marcelo ដោយអ្នកទាំងពីរនាក់នេះសុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី ៧ សម័យកាលជាប់ៗគ្នាមួយនេះផងដែរ ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី