
លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងតែត្រៀមលក្ខណៈរួចរាល់ហើយដើម្បីបញ្ចប់កិច្ចសន្យាមួយដែលនឹងត្រូវចុះកុងត្រាជាមួយក្លិប AC Milan ។
ពាក្យចរចាអារ៉ាមជាច្រើនបាននិយាយថាបុរសជនជាតិបារាំងរូបនេះកំពុងតែចរចាជាមួយក្រុមយក្សនៅក្នុងក្របខ័ណ្ឌ Serie A អស់រយៈពេលជាច្រើនសប្តាហ៍ ហើយកិច្ចចរចាស្ទើរតែឈានដល់ការបញ្ចប់បាត់ទៅហើយ ។
របាយការណ៍នេះបានលើកឡើងថាលោក Wenger នឹងត្រូវទៅជំនួសលោក Gennaro Gattuso ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប ខណៈពេលដែលលោកក៏នឹងមានទំនួលខុសត្រូវបន្ថែមមួយទៀតក្នុងនាមជានាយកកីឡារបស់ក្លឹប AC Milan ថែមទៀតផងដែរ ៕
ដោយ៖តារា