លោក Valverde ៖ យើងនឹងមិនប្រថុយដាក់ Messi ឱ្យលេងទល់នឹង Inter Milan នោះទេ

8333
  • លោក Ernesto Valverde បានបញ្ជាក់ថាលោកនឹងមិនប្រថុយដាក់ Lionel Messi ឲ្យលេងទល់នឹងក្លឹប Inter Milan នោះឡើងដោយរបួសរបស់គេទើបតែព្យាបាលបានត្រឹមតែពីរសប្តាហ៍កន្លះប៉ុណ្ណោះក្រោយពីគាត់ទទួលរងបាក់ដៃ ។

    Lionel Messi មិនបានលេងចាប់តាំងពីគាត់ត្រូវបានគេបង្ខំឱ្យចាកចេញនៅពាក់កណ្តាលតង់ទីមួយនៃការទទួលជ័យជម្នះ ៤-២ លើក្លឹប Sevilla កាលពីថ្ងៃទី ២០ កន្លងមកនេះ ប៉ុន្តែលោក Valverde បានបញ្ចូលឈ្មោះគាត់នៅក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Milan ដើម្បីប្រកួតជាមួយក្លឹប Inter Milan ក្នុងក្របខ័ណ្ឌ Champions League ផងដែរ ។ Barcalona បានទទួលជ័យជម្នះទាំងបួនលើកនៃការប្រកួតរបស់ពួកគេដោយមិនមានវត្តមានកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាពិសេសក្នុងជំនួប El Clasico ដោយពួកគេបំបាក់ក្រុម Real Madrid ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-១ ។

    លោក Valverde បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “Leo គឺស្ថិតនៅចំណុចដែលគាត់អាចលេងបាន ប៉ុន្តែយើងត្រូវរង់ចាំវាអាស្រ័យលើការហ្វឹកហាត់ ។ មានជម្រើសបីឬបួន ប៉ុន្តែយើងនឹងមិនប្រថុយដាក់ Messi ឡើយ ។ ខ្ញុំគិតថាវាល្អប្រសើរជាងបើសិនជាគាត់មានវត្តមាននៅទីនោះច្រើនជាងអ្វីទាំងអស់ព្រោះគាត់គឺជាកីឡាករម្នាក់ទៀត ហើយដូច្នេះយើងមានជម្រើសជាច្រើនទៀត ។ ពិតណាស់វាចាំបាច់សម្រាប់ Messi ក្នុងការជាសះស្បើយ “។

    ក្រុមយក្សនៅតំបន់កាតាឡាវមួយនេះនឹងឈរនៅលើកំពូលតារាងក្នុងពូល B ប្រសិនបើពួកគេអាចផ្តួលក្រុម Inter នៅឯទឹកដី San Siro បាននៅយប់ថ្ងៃអង្គារនេះ ប៉ុន្តែលោក Valverde ជឿជាក់ថាក្រុមរបស់លោក Luciano Spalletti នឹងធ្វើឱ្យមានការប្រកួតដ៏លំបាក់បំផុតជាងនៅក្នុងជំនួបលើកដំបូងរបស់ពួកគេ ។

    គ្រូបង្វឹករបស់ក្លឹប Barcelona រូបនេះបាននិយាយថា៖ “រួចទៅហើយនៅក្នុងស្ថានភាពនេះនៅក្នុងការប្រកួតលើកទីបួននៃពូលដ៏អស្ចារ្យនេះ ប៉ុន្តែខ្ញុំមិនចង់មានហានិភ័យច្រើនទេ យើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតនេះយើងចង់ឈ្នះ ។ យើងត្រូវគ្រប់គ្រងការប្រកួតនេះដើម្បីព្យាយាមឲ្យមានគ្រាប់ ។ វាដូចគ្នាទៅនឹងក្រុម Inter ប៉ុន្តែអ្នកក៏ត្រូវតែមានភាពរឹងមាំដែរ ។ យើងកំពុងរំពឹងថានឹងមានគូប្រជែងស្រដៀងគ្នាទៅនឹងទីលានមួយដែលយើងមាននៅទីលាន Camp Nou ពិតប្រាកដអ្នកគ្រាំទ្របានដាក់សម្ពាធទៅលើពួកគេ ។ Inter មានកម្រិតខ្លាំងពួកគេចង់គ្រប់គ្រងការប្រកួតហើយស៊ុតបញ្ចូលទី ។ នោះហើយជាមូលហេតុដែលពួកគេមានដំណើរល្អបែបនេះនៅរដូវកាលនេះ ។ យើងរំពឹងថា Inter នឹងកាន់តែល្អ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី