ធារី ចន្ថាប៊ីន ត្រូវបានក្លឹប Terengganu របស់ម៉ាឡេស៊ី ផ្ដល់កុងត្រាឱ្យរយះពេលមួយឆ្នាំទៀត

73611
  • ខ្សែបម្រើកូនកាត់ ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ត្រូវបានក្លឹប Terengganu FC សម្រេចបន្តកុងត្រារយះពេលមួយឆ្នាំទៀតឲ្យរូបគេ នៅរដូវកាលថ្មី ២០១៩ ខាងមុខនេះ ។

    Image may contain: 1 person, outdoor

    កីឡាករវ័យ ២៧​ ឆ្នាំរបស់ក្រុមជម្រើសជាតិ កម្ពុជា រូបនេះបានជួយឲ្យក្លឹប Terengganu FC ទទួលបានជើងឯករងនៃពានរង្វាន់ Malaysia Cup រដូវកាល ២០១៨ នេះ ។ ក្រោយពីជួយក្លឹប  Terengganu ទាំងពានរង្វាន់ លីគកំពូលម៉ាឡេស៊ី និង Malaysia Cup រួចមករូបគេក៏បានផុតកុងត្រាជាមួយក្លឹបរបស់ម៉ាឡេស៊ីមួយនេះ រួចបានវិលត្រឡប់មកជួយក្រុមជម្រើសជាតិកម្ពុជាវិញក្នុងការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup ២០១៨  ។

    Image may contain: 1 person, smiling, standing, shoes and outdoor

    ហើយកាលពីថ្មីៗនេះគេក៏បាននិយាយថាដែរថាមានក្លឹបធំៗចំនួន ២ នៅលីគកំពូលថៃ បានទាក់ទងមករូបគេ ប៉ុន្តែគេបានប្រាប់ថានៅចាំចរចាកិច្ចសន្យាថ្មីជាមួយក្លឹប Terengganu សិន ។ ខណះប៉ុន្មានម៉ោងមុននេះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្សែបម្រើឆ្នើមរបស់កម្ពុជារូបនេះបានឲ្យដឹងថា រូបគេត្រូវបានក្លឹបខ្លាំងរបស់ម៉ាឡេស៊ីមួយនេះសម្រេចផ្ដល់កុងត្រាថ្មីរយះពេលមួយឆ្នាំទៀតឲ្យរូបគេ ដោយមានសុពលភាពរហូតដល់បញ្ចប់រដូវកាល ២០១៩ ខាងមុខនេះ ។

    Image may contain: 12 people, people smiling, text

    គួរបញ្ជាក់ផងដែរថា ធារី ចន្ថាប៊ីន ត្រូវបានគេជ្រើសរើសជាកីឡាករល្អបំផុតទាំង ១១ នាក់ប្រចាំក្របខ័ណ្ឌ Malaysia Super League រដូវកាល ២០១៨ ហើយនេះក៏ជាមោទនភាពមួយផងដែរសម្រាប់បាល់ទាត់កម្ពុជាដោយសរបញ្ជាក់ថា កីឡាករកម្ពុជារបស់យើងមានសមត្ថភាពមិនចាញ់កីឡាករនៅក្នុងតំបន់អាស៊ានប៉ុន្មាននោះទេ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី