Icardi បដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយ Inter ដោយរងចាំឱកាសផ្ទេរទៅកាន់ Real Madrid

53771
  • យោងតាមប្រភពពត៌មាន ABC បានឲ្យដឹងថាកីឡាករ Mauro Icardi កំពុងត្រៀមខ្លួនរួចរាល់សម្រាប់ការផ្ទេរទៅកាន់ក្លឹប Real Madrid និងត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីក្លឹបយក្សអ៊ីតាលី Inter Milan នៅខែមករានេះ ។

    ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះជឿជាក់ថាពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីឈានជើងទៅចូលរួមជាមួយក្រុមលំដាប់កំពូលនៅក្នុងពិភពលោក ហើយនៅអាយុ ២៥ ឆ្នាំនេះគាត់មានអារម្មណ៍ថានេះគឺជាឱកាសដ៏ល្អបំផុតដើម្បីចាប់យកវា ។

    ក្លឹប Inter Milan គ្រោងនឹងផ្តល់កុងត្រាថ្មីឲ្យខ្សែប្រយុទ្ធពាក់អាវលេខ ៩ រូបនេះរហូតដល់ឆ្នាំ ២០២៣ ឯណោះ ប៉ុន្តែអតីតយុវជនរបស់ក្រុមអ្នកមានបុណ្យ FC Barcelona រូបនេះមិនបានចុះហត្ថលេខាទេ ខណៈដែលរូបគាត់កំពុងរង់ចាំឱកាសផ្ទេរទៅកាន់ក្លឹបយក្សរបស់អេស្ប៉ាញក្លឹបអធិរាជស Real Madrid នាខែមករានេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី