Paul Pogba ៖ ខ្ញុំមិនមានការសោកស្ដាយនោះទេដែលបានចាកចេញពី Juventus

7111
  • តារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង Paul Pogba បានអធិប្បាយអំពីការចាកចេញពីទីក្រុងទូរីន ហើយបាននិយាយថាគាត់បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ។ ខ្សែបម្រើរូបនេះបានសារភាពថាក្លឹបបីសាចក្រហម Manchester United បានតស៊ូយ៉ាងលំបាកក្នុងរយះប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់សង្ឃឹមថាពួកគេនឹងត្រលប់ទៅរកភាពខ្លាំងវិញក្នុងពេលឆាប់ៗនេះ ។

    កីឡាករដែលជួយឲ្យបារាំងលើកពាន World Cup រូបនេះបាននិយាយថា៖ “ការជ្រើសរើសវិលត្រឡប់មកកាន់ Man United ជាជម្រើសដំបូងរបស់ខ្ញុំ Juve ធ្លាប់លេងនៅក្របខ័ណ្ឌ Champions League ហើយ Manchester លេងនៅ Europa ខ្ញុំមិនសោកស្តាយចំពោះជម្រើសរបស់ខ្ញុំទេ ខ្ញុំដឹងថាក្រុម Manchester United នៅប៉ុន្មានឆ្នាំចុងក្រោយនេះមិនបានស្ថិតនៅលំដាប់កំពូលនោះទេ ប៉ុន្តែខ្ញុំបានត្រលប់មកជួយក្រុមនិងធ្វើឱ្យពួកគេត្រលប់ទៅកំពូលវិញ “។

    អតីតខ្សែបម្រើរបស់ Juventus រូបនេះបន្តថា៖ “យើងមានគ្រាប់បាល់ច្រើនណាស់ សម្រាប់ខ្ញុំវាមិនមានការផ្លាស់ប្តូរទេ ខ្ញុំមិនសោកស្តាយសោះឡើយ ខ្ញុំពិតជារីករាយណាស់ក្នុងការត្រលប់មកលេងនៅ Man United វិញ ហើយខ្ញុំប្រាកដណាស់ថាយើងនឹងត្រលប់ទៅរកភាពខ្លាំងវិញ “។

    Image result for paul pogba juventus

    Paul Pogba បានត្រលប់ទៅកាន់កីឡាដ្ឋាន Old Trafford វិញកាលឆ្នាំ ២០១៦ បន្ទាប់ពីចំណាយពេលអស់ ៤ ឆ្នាំនៅ Juventus ដែលជាកន្លែងរូបគេទទួលជោគជ័យខ្លាំងបំផុត ។ ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះគឺជាយុវជនរបស់ក្រុមបិសាចក្រហម ហើយគាត់បានបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូងនៅឆ្នាំ ២០១១ នៅពេលមានអាយុ ១៨ ឆ្នាំ ។ ប៉ុន្តែលោក Sir Alex Ferguson បានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីឲ្យខ្សែបម្រើរូបនេះជាមួយក្លឹប ទើបបណ្ដាលឲ្យ Juventus បានចុះកិច្ចសន្យាជាមួយគាត់ដោយគ្មានតម្លៃខ្លួនកាលពីគ្រានោះទៅ ។ គួររំលឹកផងដែរថា Paul Pogba ត្រូវបានលោក Jose Mourinho ទិញត្រឡប់មកកាន់ក្លឹប Manchester United វិញជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ៨៩ លានផោន ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី