គាំទ្រ! Paul Pogba ប្រាប់ឈ្មោះកីឡាករម្នាក់ដែលសាកសមឈ្នះ Ballon d’Or ឆ្នាំ ២០២១ បំផុត

21208
  • Paul Pogba បានគាំទ្រ N’Golo Kante ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ បន្ទាប់ពីទទួលបានជ័យជំនះនៅ Champions League ជាមួយក្លិប Chelsea។
    កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករសំខាន់បំផុតលេងក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលបានផ្ដួលក្រុម Atletico Madrid, FC Porto, Real Madrid និង Manchester City ក្នុងវគ្គជម្រុះពាន Champions League។
    ថ្លែងទៅកាន់ Eurosport ខ្សែបម្រើក្រុមបិសាចក្រហមរូបនេះបាននិយាយថា៖ “អ្វីដែលខ្ញុំចង់និយាយទៅកាន់ពិភពលោកទាំងមូលគឺថា NG (N’Golo Kante) ដែលយើងបានឃើញក្នុងប៉ុន្មានខែថ្មីៗនេះគឺដូចគ្នា”។
    Pogba និយាយទៀតថា៖ “យើងនិយាយច្រើនអំពីការសម្តែងរបស់គាត់ ប៉ុន្តែគាត់តែងតែល្អជានិច្ច។ មិនមានកីឡាករ Cristiano Ronaldo និង Lionel Messi នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ដូច្នេះវាជាការប្រសើរណាស់ដែលឃើញការបំពេញតួនាទីរបស់ខ្សែបម្រើឬក៏ខ្សែការពារ”។
    អតីតកីឡាករ Juventus រូបនេះបន្ថែមទៀតថា៖ “ខ្ញុំបាននិយាយជាយូរមកហើយថាវាជាការសមរម្យប្រសិនបើ Chelsea ឈ្នះ (ពានរង្វាន់ Champions League) សម្រាប់គាត់ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ។ វាគួរតែសមនឹងទទួលបានផងដែរ”៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី