Pogba សរសើរ Ronaldo មុនប៉ះគ្នាថា ៖ Ronaldo រកគ្រាប់បាល់បានយ៉ាងងាយដូចជាផឹកទឹក

29422
  • ខ្សែបម្រើ Paul Pogba របស់ក្លឹប Manchester United បាននិយាយបែបកំប្លែងអំពីសមត្ថភាពរបស់ Cristiano Ronaldo ដោយនិយាយថាតារាឆ្នើមរបស់ក្លឹប Juventus រូបនេះអាចរកគ្រាប់បាល់បានយ៉ាងងាយដូចជាគាត់ផឹកទឹក ។

    Related image

    Ronaldo វ័យ ៣៣ ឆ្នាំបានផ្ទេរចេញពីក្លឹប Real Madrid ទៅកាន់ក្លឹប Juventus កាលពីរដូវក្ដៅមុនជាមួយនិងតម្លៃខ្លួន ១១៧ លានដុលារ ។ ថ្លែងមុនពេលការប៉ះគ្នាជាថ្មីរវាងក្លឹប Man United និង Juventus នៅទីក្រុង Turin នៅព្រឹកយប់នេះ Pogba បាននិយាយថា Ronaldo គឺជាកីឡាករម្នាក់ដែលស៊ុតបញ្ចូលទីដោយងាយស្រួលបំផុត ។

    Image result for Ronaldo scores as easily as he drinks water' - Pogba

    អតីតកីឡាកររបស់ក្លឹប Juventus រូបនេះបាននិយាយថា៖ “ខ្ញុំគិតថាវាជារឿងល្អណាស់សម្រាប់ក្លឹប Juventus ក្នុងការចុះហត្ថលេខាជាមួយ Ronaldo ។ ច្បាស់ណាស់វាតែងតែល្អក្នុងការមានកីឡាករដូចជា Cristiano នៅក្នុងក្រុមរបស់អ្នក ។ ការលេងជាមួយកីឡាករដ៏អស្ចារ្យដូច Ronaldo  Lionel Messi និង Neymar គឺតែងតែមានអារម្មណ៍រីករាយ ។ ហើយថ្ងៃនេះគាត់នៅជាមួយ Juventus ។ ខ្ញុំគិតថាគាត់សប្បាយចិត្តណាស់ដែលមកទីនេះ ហើយខ្ញុំគិតថាវាជារឿងដ៏អស្ចារ្យសម្រាប់ក្រុម Juventus ដើម្បីឱ្យមានកីឡាករម្នាក់ដែលរកគ្រាប់បានយ៉ាងងាយដូចជាគាត់ផឹកទឹក “។

    Image result for Ronaldo scores as easily as he drinks water' - Pogba

    Cristiano Ronaldo សម្របខ្លួនបានយ៉ាងយ៉ាងល្អនៅក្នុងប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះដោយស៊ុតបញ្ចូលទីបានចំនួន ៧ គ្រាប់ និង បញ្ចូនបាល់ឲ្យគេស៊ុតបាន ៦ ដងក្នុងការបង្ហាញខ្លួនចំនួន ១៣ លើកជាមួយក្លឹបសេះបង្កង់ Juventus ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី